Buffon យល់​ថា កីឡាករ​ ២រូប​នេះ ជា​អនាគត​នៃ​ជើងឯក​ពាន Ballon d'Or

  • 2019-10-14 13:30:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំទី​ចាស់​វស្សា​កីឡាករ Gianluigi Buffon បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្សែ​ប្រយុទ្ធ​ PSG កីឡាករ Neymar និង​កីឡាករ Kylian Mbappe ជា​អនាគត​នៃ​ជើងឯក Ballon d'Or។

លោក​បាន​លើកឡើង​ថា៖ " កាល​ពី​ខ្ញុំ​លេង​នៅ PSG ខ្ញុំ​បាន​លេង​ជាមួយ​អនាគត​ជើងឯក​ពាន Ballon d'Or ទាំង​ពីរ​រូប។ ប្រាកដ​ហើយ! ខ្ញុំ​និយាយ​ពី​ Neymar និង​ Mbappe '' ។

លោក​បាន​បន្ត​ថា៖ " ពួក​គេ​មាន​សមត្ថភាព​ពិសេស​ណាស់។ ពួក​គេ​ជា​មូលហេតុ​មួយ​ ដែល​ជំរុញ​ឲ្យ​ខ្ញុំ​ទៅ​លេង​នៅ PSG " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Buffon ធ្លាប់​លេង​នៅ​ក្លឹប​យក្ស​បារាំង Paris Saint-Germain បាន​ ១​ឆ្នាំ​គឺ ក្នុង​រដូវ​កាល ២០១៨/១៩៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម