ព័រទុយហ្គាល់ ប៉ះ​អ៊ុយក្រែន​យប់​នេះ ខណៈ Ronaldo កៀក​មែន​ទែន​នឹង​រក​បាន ៧០០​គ្រាប់

  • 2019-10-14 13:31:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រាត្រី​ថ្ងៃ​ច័ន្ទ​ ម៉ោង ១.៤៥យប់ (ម៉ោង​នៅ​កម្ពុជា) នេះ អ៊ុយក្រែន​នឹង​បើក​ទ្វារ​កីឡដ្ឋាន​អូឡាំពិក​របស់​ខ្លួន ដើម្បី​ស្វាគមន៍​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ សម្រាប់​ប្រកួត​វគ្គ​ជម្រុះ UEFA Euro ក្នុង​ពូល B។

អ៊ុយក្រែន​ឈរ​លើ​កំពូល​តារាង​ពូល B ដោយ​លេង​បាន ៦ប្រកួត និង​មាន ១៦​ពិន្ទុ ខណៈ​ព័រទុយហ្គាល់​លេង​បាន ៥ប្រកួត ឈរ​លេខ ២ និង​មាន ១១ពិន្ទុ។

ជំនួប​រវាង​ប្រទេស​ទាំង​ពីរ​កាល​ពី​នៅ​ក្នុង​ទឹកដី​ព័រទុយហ្គាល់ បាន​បញ្ចប់​ក្នុង​លទ្ធផល ០-០ ទោះ​បី​ជា​ក្រុម​ម្ចាស់​ផ្ទះ (ព័រទុយហ្គាល់) មាន​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ខ្សែ​ប្រយុទ្ធ​ល្បីៗSilva ទាំង​ពីរ (កីឡាករ Manchester City – Bernardo Silva និង​កីឡាករ Eintracht Frankfurt – Andre Silva)។

ប្រកួត​ប៉ះ​នឹង​ក្រុម​នៃ​អឺរ៉ុប​ប៉ែក​ខាង​កើត​នេះ អាច​ជា​ឱកាស​របស់ Ronaldo ក្នុង​ការ​រក​បាន​គ្រាប់​បាល់​ទី ៧០០​ក្នុង​អាជីព​របស់​ខ្លួន ដោយ​កីឡាករ​រូប​នេះ​ខ្វះ​តែ​មួយ​គ្រាប់​តែ​ប៉ុណ្ណោះ៕

អត្ថបទ៖ ហ៊ីម រស្មី