ខ្លាំងមែន! អាយុ ១៤ឆ្នាំ ស៊ុត​បានជាង ១០០គ្រាប់ ជាប់​ឈ្មោះ​ជា "AFRICAN MESSI"

  • 2019-10-22 06:30:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជនអាយុ ១៤ឆ្នាំ Youssoufa Moukoko បានជាប់ក្នុង​ក្រុម U-19 Dortmund និង​ទទួលបាន​ការ​ឧបត្ថម្ភ​ពី Nike ក្នុង​ទំហំទឹកប្រាក់ ១០លានអឺរ៉ូ។ កាន់តែគួរឲ្យចាប់អារម្មណ៍ គឺយុវជនសញ្ជាតិ​កាម៉េរូនរូបនេះ បានស៊ុត​បញ្ចូលទី ៦គ្រាប់​ក្នុង​ប្រកួត​ដំបូង​ក្នុងក្រុមយុវជន Dortmund និង​បន្ត​ស៊ុត​បានហ៊ែតទ្រីក​ដល់ទៅ ៧ប្រកួត ក្នុង​រដូវកាលនេះ រហូត​ត្រូវ​បាន​គេហៅ​ថា​ជា "the African Messi"។

អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀត គឺកាលពីថ្មីៗកន្លងទៅ Youssoufa បាន​ក្លាយជា​កីឡាវ័យ​ក្មេងជាងគេ (១៤ឆ្នាំ ៩ខែ ២៨ថ្ងៃ)​ ដែល​បាន​ចូលលេង​ក្នុង​ពានយុវជន​ទ្វីបអឺរ៉ុប UEFA Youth League ដោយ​​ជួយឲ្យ​ U-19 Dortmund ឈ្នះ U-19 Barcelona ២-១។

បច្ចេកទេស​ស៊ុត​បញ្ចូលទី​ស្ទើរ​រាល់ប្រកួតនេះ បានធ្វើ​ឲ្យ​ក្លឹប​យក្ស​អេស្ប៉ាញ​ Real Madrid ចាប់​អារម្មណ៍ចង់បាន។ យ៉ាងណាក្ដី ខ្សែប្រយុទ្ធ​រូបនេះ បាន​ប្រាប់​កាសែត SportBild ថា​ខ្លួន​ចង់​ក្លាយជា​កីឡាករ​អាជីព​នៅ Dortmund ដើម្បី​ឈ្នះ​ពាន Champions League ជាមួយ Dortmund និងឈ្នះពាន Ballon d'Or។

Youssoufa ចូល​លេង​ដំបូងនៅ​ក្នុង​ក្រុមយុវជន​របស់​ក្លឹបនៅលីគ​លំដាប់ទី២ អាល្លឺម៉ង់ St Pauli កាលពីឆ្នាំ ២០១៤ មុន​ផ្លាស់​ទៅ​ Dortmund នាឆ្នាំ២០១៦។ ខាងក្រោមនេះ ជា​កំណត់ត្រា​របស់ Youssoufa នៅក្រុមយុវជន Dortmund៖

  • រដូវកាល ២០១៦-២០១៧ អាយុ ១១ឆ្នាំ លេងក្នុងក្រុម U-15 ចូលលេង ២១ប្រកួត ស៊ុត​ចូល ៣៣គ្រាប់

  • រដូវកាល ២០១៧-២០១៨ អាយុ ១២ឆ្នាំ លេងក្នុងក្រុម U-17 ចូលលេង ៣៣ប្រកួត ស៊ុត​ចូល ៤៤គ្រាប់

  • រដូវកាល ២០១៨-២០១៩ អាយុ ១៣ឆ្នាំ លេងក្នុងក្រុម U-17 ចូលលេង ២៥ប្រកួត ស៊ុត​ចូល ៤៦គ្រាប់

  • រដូវកាល ២០១៩-២០២០ អាយុ ១៤ឆ្នាំ លេងក្នុងក្រុម U-19 ចូលលេង ៧ប្រកួត ស៊ុត​ចូល ១៥គ្រាប់

សូមទស្សនា​វីដេអូខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា