Huawei Mate X នឹងចេញលក់ខែវិច្ឆិកា ២៤០០ដុល្លារ

  • 2019-10-24 07:15:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei បាន​ធ្វើ​ការ​ប្រកាស​ចេញ​នូវ​​ស្មាតហ្វូន​បត់​​ដំបូង​របស់​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ប្រទេស​​ចិន ដែល​វា​នឹង​​ចេញ​លក់​នៅ​ប្រទេស​នេះ​នា​ថ្ងៃ​ទី ១៥ ខែ​វិច្ឆិកា ជា​មួយ​តម្លៃ​ ១៦ ៩៩៩ យ័ន (ស្មើ​ប្រមាណ ២ ៤០០​ដុល្លារ)។

Mate X មាន​បំពាក់​ដោយ​បន្ទះ​ឈីប Kirin 980, Modem Balong 5000 សម្រាប់​សេវា 5G, ថ្ម​ទំហំ ៤៥០០ mAh, ប្រើ​កាមេរ៉ា​ម៉ាក Leica និង​មាន​សមត្ថភាព​សាក​ថ្ម​ ៥៥ វ៉ាត់​ឯណោះ។

មុខងារ​សំខាន់​ផ្សេង​ទៀត​គឺ​​វា​មាន​អេក្រង់ ៨ អ៊ីញ នៅ​ពេល​លា​ចេញ។ នៅ​ពេល​ដែល​បត់​វា​ក្លាយ​ជា​ស្មាតហ្វូន​មាន​អេក្រង់​ពីរ ដែល​អេក្រង់​មុខ​មាន​កម្រិត ៦,៦ អ៊ីញ និង​អេក្រង់​ក្រោយ​មាន​កម្រិត ៦,៣៨ អ៊ីញ។

សម្រាប់​ប្រភេទ​ដែល​លក់​នៅ​ចិន គឺ​មិន​មាន​​នូវ​សេវាកម្ម​ Google នោះ​ទេ​ដែល​វា​ជា​រឿង​ធម្មតា​សម្រាប់​ប្រទេស​ចិន។ គេ​នៅ​រង់​ចាំ​មើល​ថា​តើ​ Mate X ដែល​លក់​លើ​ទីផ្សារ​សកល​លោក​ នឹង​មាន​ឬ​គ្មាន​សេវាកម្ម Google?​

ចុចអាន ៖ មកដឹងម៉ាកទូរសព្ទមួយចំនួនដែលនៅក្រោមដំបូលម៉ាកផ្សេងមួយទៀត

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង