ចេញរូបរាង Galaxy A51 មានចោះរន្ធអេក្រង់ ហើយដាក់កាមេរ៉ាក្រោយ ៤គ្រាប់

  • 2019-11-14 02:35:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung ទទួល​បាន​ជោគជ័យ​ខ្លាំង​ពី​​ការ​លក់​ស្មាតហ្វូន​ត្រកូល Galaxy A នា​ពេល​កន្លង​មក​ ដោយ​សារ​មាន​តម្លៃ​ធូរ និង​មាន​លក្ខណៈ​សម្បត្តិ​មិន​ចាញ់​​ត្រកូល Galaxy S និង Note ប៉ុន្មាន​ឡើយ។ នៅ​ពេល​នេះ​លេច​ចេញ​រូបរាង​ស្មាតហ្វូន​ត្រកូល​ Galaxy A ​ជំនាន់​ថ្មី​មួយ ជា​ម៉ូដែល A51។

រូបរាង​ Galaxy A51 ដែល​មក​ស្នង​តំណែង​ម៉ូដែល Galaxy A50 គឺ​​កាន់​តែ​មាន​ភាព​លេច​ធ្លោ​ខ្លាំង​ ដោយ​​មាន​ការ​ចោះ​រន្ធ​កាមេរ៉ា​ Selfie នៅ​លើ​អេក្រង់​ជំនួស​ឲ្យ​ស្ទីល​ក្បាល​ឆក ហើយ​អេក្រង់​មាន​លាត​សន្ធឹង​ពេញ​ផ្ទៃ​ខាង​មុខ។

ផ្នែក​ខាង​ក្រោយ​របស់ Galaxy A51 គឺ​មាន​បំពាក់​កាមេរ៉ា​ចំនួន​បួន​គ្រាប់ តម្រៀប​ជា​រៀង​អក្សរ L ដែល​ប្រភព​ពី Steve H. បាន​ឲ្យ​ដឹង​ថា​កាមេរ៉ា​មេ​ទំហំ ៣២MP, កាមេរ៉ា Wide-Angle ទំហំ ១២MP, កាមេរ៉ា Telephoto ទំហំ ១២MP និង​កាមេរ៉ា​វាស់​ជម្រៅ​ទំហំ ៥MP។

ខណៈ​ពេល​នេះ​លក្ខណៈ​សម្បត្តិ​ច្បាស់​លាស់​របស់ Galaxy A51 នៅ​មិន​ទាន់​មាន​ប្រភព​ណា​មួយ​បញ្ជាក់​បាន​នៅ​ឡើយ​ទេ ហើយ​ស្មាតហ្វូន​នេះ​រំពឹង​ថា​នឹង​ប្រកាស​ចេញ​នៅ​ឆ្នាំ ២០២០ ខាង​មុខ៕​​​

ចុចអាន ៖ ពេលអ៊ីនធឺណិតយឺតតែងលោតអក្សរ E ដឹងវាមានន័យយ៉ាងម៉េចទេ?

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង