អភិបាលស្រុកបន្ទាយស្រី បំផុសគំនិត «ផ្ទះមួយ អំពូលមួយ»
- 2019-11-14 08:45:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អភិបាលស្រុកបន្ទាយស្រី បំផុសគំនិត «ផ្ទះមួយ អំពូលមួយ»
ចន្លោះមិនឃើញ
តើ «ផ្ទះមួយ អំពូលមួយ» មានន័យដូចម្ដេច? ជាការផ្ដួចផ្ដើមគំនិតពី លោក ឃឹម ហ្វីណង់ ដែលជាអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលចង់ឲ្យមានអំពូលភ្លើងសម្រាប់បំភ្លឺនៅពេលយប់ ដោយផ្ទះមួយមានអំពូលមួយ។
តាមរយៈសំណេរនៅលើផេក ឃឹម ហ្វីណង់ - Khim Finan បានបញ្ជាក់ថា «បន្ទាយស្រីមានប្រហែល១មុឺនខ្នងផ្ទះ។ ប្រសិនបើមានយុទ្ធនាការគៀងគរអោយផ្ទះនីមួយៗ មានអំពូលភ្លើងសំរាប់បំភ្លឺនៅពេលយប់មួយ នៅមុខរបងផ្ទះរៀងៗខ្លួន ហើយយើងធ្វើវាបានស្រុះគ្នា ព្រមគ្នា គ្រប់ផ្ទះ គ្រប់ភូមិ គ្រប់ឃុំ ទូទាំងស្រុក ប្រហែលជាសុវត្ថិភាពភូមិឃុំអាចនឹងបានល្អប្រសើរជាងមុន ហើយគ្រោះថ្នាក់ចរាចរណ៍ក៏ប្រហែលជាអាចត្រូវបានកាត់បន្ថយដែរ។»
តើយើងគួរធ្វើដូចម្តេចទើបអាចសំរេចបានគោលបំណងនេះ? អ្នកណាខ្លះពាក់ព័ន្ ធនិងគួរចូលរួម? មានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះ? គួរដាក់ឈ្មោះអី?