មកស្គាល់វាគ្មិនខ្លឹមៗ បង្ហាញមុខក្នុងមហាសន្និបាតលំដាប់ពិភពលោក Social Media Week នៅភ្នំពេញថ្ងៃទី ១

  • 2019-11-15 08:54:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Social Media Week គឺ​ជា​មហាសន្និបាត​លំដាប់​ពិភពលោក​ដែល​ប្រមូល​ផ្ដុំ​ដោយ​វាគ្មិន​ជា​អ្នក​ជំនាញ​បច្ចេកវិទ្យា​ និង​បុគ្គល​ជោគជ័យ​ល្បីៗ​ប្រមាណ​ជាង​ ១ ម៉ឺន​នាក់​មក​ពី​ជុំវិញពិភពលោក ដើម្បីចែក​រំលែក​ចំណេះ​ដឹង ប្រសិទ្ធិភាព​នៃ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម ទីផ្សារ​ឌីជីថល និង​អត្ថប្រយោជន៍​នៃ​ការ​ភ្ជាប់​ទំនាក់​ទំនង​ទៅ​កាន់​ពិភពលោក។

​មហាសន្និបាត​លំដាប់​ពិភពលោក​នេះ​បាន​មក​ដល់​កម្ពុជា​ជា​លើក​ដំបូង​ ដែល​ជា​ការ​រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន VR Event Planner Co., Ltd ​ជា​ក្រុមហ៊ុន​រៀប​ចំ​គម្រោង និង​កម្មវិធី​ឈាន​មុខ​នៅ​កម្ពុជា​ ដែល​កម្មវិធី​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ២ ថ្ងៃ ពោល​នៅ​ថ្ងៃ​ទី ១៦ ​ខែ​វិច្ឆិកា​​​ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​ កម្ពុជា-ជប៉ុន (CJCC) និង​​ថ្ងៃ​ទី ១៧ ខែ​វិច្ឆិកា​ នៅ​ផ្សារទំនើប អ៊ីអន សែនសុខ។

សម្រាប់​ថ្ងៃ​ទី ១ នឹង​មាន​ការ​ចូល​រួម​ពី​វាគ្មិន​ជា​បុគ្គល​បច្ចេកវិទ្យា និង​​បុគ្គល​ជោគជ័យ​ដែល​មាន​ដូច​ជា​ ៖

  • លោក ស៊ុន ស៊ីហម៉ានិត អនុ​បណ្ឌិត​គ្រប់គ្រងអាជីវកម្មអន្តរជាតិ ជានាយកប្រតិបត្តិក្រុមហ៊ុន TSD - Technology Solution Development។
  • លោក ប៊ុន ផាក នាយក​ប្រតិបត្តិ​នៃ Camazoon និង​ស្ថាបនិក​វិបសាយ​លក់​ទំនិញ Phzar.com។
  • លោក ឈន់ សកល នាយកផ្នែកទីផ្សាររបស់ TrueMoney Cambodia។

  • កញ្ញា រិទ្ធី លំអរពេជ្រ ជាអ្នក​មានជំនាញច្រើនក្នុងវិស័យភាពយន្ត ដូច​ជា​អ្នកផលិតខ្សែភាពយន្ត អ្នកច្នៃប្រឌិតបែបវប្បធម៌ អ្នកបង្កើតកម្មវិធីមហោស្រព អ្នកផ្សព្វផ្សាយ និងអ្នកដឹកនាំរឿងជាដើម។

មហាសន្និបាត​ Social Media Week Phnom Penh នឹង​រៀប​ចំ​ឡើង​ក្រោម​ប្រធាន​បទ​ «ប្រព័ន្ធ​បណ្តាញ​សង្គម៖ គំនិត ឬ ឱកាស» (Social Media: Opinion or Opportunities) ពិភាក្សា​អំពី​និន្នាការ​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​បណ្តាញសង្គម និង​គន្លឹះ​ទាញ​យក​អត្ថប្រយោជន៍​ពី​បណ្ដាញ​សង្គម​ឲ្យ​លើស​ពី​ការ​ប្រើប្រាស់​ក្នុង​ការ​ទំនាក់​ទំនង​ធម្មតា៕

អត្ថបទ៖ សុខហេង