ឡូយណាស់! ថមមី បញ្ចេញទីតាំងដែលត្រូវទៅក្រេបទឹកឃ្មុំ គឺមានដល់ទៅ៨ប្រទេសឯណោះ!
- 2019-11-19 07:51:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយណាស់! ថមមី បញ្ចេញទីតាំងដែលត្រូវទៅក្រេបទឹកឃ្មុំ គឺមានដល់ទៅ៨ប្រទេសឯណោះ!
ចន្លោះមិនឃើញ
តារាសម្ដែងថមមី និង តារាចម្រៀង សួស វីហ្សា គ្រោងនឹងចូលរោងការបញ្ចប់ភាពនៅលីវចុងខែ វិច្ឆិកាខាងមុខនេះហើយ ដោយបន្ទាប់ពីរៀបការរួច គូស្នេហ៍សិល្បៈ១គូនេះនឹងដឹកដៃគ្នាទៅក្រេបទឹកឃ្មុំនៅឯក្រៅប្រទេសរហូតដល់ទៅ៨ប្រទេសឯណោះ។ នេះបើតាមការបង្ហើបឲ្យដឹងពី សាមីខ្លួនខាងប្រុស។
ប្រទេសដែល ថមមី នឹងដឹកដៃ អនាគតប្រពន្ធរបស់ខ្លួនចេញទៅក្រេបទឹកឃ្មុំមាន ប្រទេសបារាំង ស្វីស អេស្ប៉ាញ ហុឡង់ដ៍ អ៊ីតាលី អាល្លឺម៉ង់ ប៉ូឡូញ និង ដាណឺម៉ាក។ ថមមី បានឲ្យដឹងថា ពួកគេមានគម្រោងចេញទៅ១ខែ ហើយបច្ចុប្បន្នឯកសាររបស់ពួកគេកំពុងតែរៀបចំដាក់ចូលស្ថានទូត ដើម្បីស្នុំសុំទិដ្ឋាការ។
ថ្ងៃរៀបការឯណោះ ពួកគេនឹងត្រូវធ្វើនាថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅឯមជ្ឈមណ្ឌលព្រីមៀរ សែន សុខ ដោយអាពាហ៍ពិពាហ៍របស់ពួកគេ គ្រោងចំណាយជាច្រើនម៉ឺនដុល្លារ ក្នុងនោះ អ្នកទាំងពីរបានអញ្ជើញភ្ញៀវ ជាង១២០តុ ឯណោះ។
សួស វីហ្សា និង ថមមី ត្រូវបានគេដឹងថា បានប្រឡូកជាមួយការងារសិល្បៈជាច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគេទាំងពីរ ទើបតែស្រលាញ់គ្នាខ្ទង់២ឆ្នាំមកនេះប៉ុណ្ណោះ។ ក្រោយពីមើលចិត្តគ្នាបានដិតដល់ហើយ ពួកគេក៏សម្រេចបើកចំហទំនាក់ទំនងមួយនេះ និងបានកសាងសមិទ្ធផលមួយចំនួនជាមួយគ្នាមុនរៀបការ ក្នុងនោះពួកគេបានទិញរថយន្តទំនើបម៉ាក Mazdar និងផ្ទះវីឡាធំមួយ សម្រាប់ជាកន្លែងសាងទ្រនំស្នេហ៍ពួកគេទៀតផង៕