Pépé បន្តអង្គុយបម្រុងក្នុងប្រកួត Arsenal ស្មើ Norwich
- 2019-12-02 02:44:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pépé បន្តអង្គុយបម្រុងក្នុងប្រកួត Arsenal ស្មើ Norwich
ចន្លោះមិនឃើញ
Arsenal ដែលទើបបណ្ដេញគ្រូ Unai Emery ចេញពីតំណែងថ្មីៗ នៅមិនទាន់វិលទៅរកភាពខ្លាំងរបស់ខ្លួនបានវិញនៅឡើយទេបន្ទាប់ពីស្មើ Norwich City ២-២ ក្នុងសប្ដាហ៍ទី១៤។
ការប្រកួតកាលពីយប់មិញក្រុមដែលដឹកនាំដោយគ្រូបង្វឹកបណ្ដោះអាសន្ន Freddie Ljungberg ត្រូវគូប្រកួតនាំមុខមុនចំនួនពីរលើផ្ទួនៗ ប៉ុន្តែខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានតាមស្មើវិញទាំងពីរលើកនៅនាទី២៩ និង៥៧ ដើម្បីជួយក្លឹបបាន១ពិន្ទុក្នុងសប្ដាហ៍នេះ។
ក្នុងជំនួបនោះដែរខ្សែប្រយុទ្ធចំណូលថ្មី Nicolas Pepe នៅបន្តអង្គុយបម្រុងឲ្យក្រុមកាំភ្លើងធំ។ កីឡាករឆ្នើមរូបនេះហាក់ត្រូវគ្រូបង្វឹកមើលរំលងជាច្រើនប្រកួតមកហើយ ពិសេសតាំងពីជំនាន់លោក Unai មក។ ចាប់តាំងលេងជាជម្រើសដំបូងទល់ Crystal មក Pepe លេង៖
០នាទី ទល់ Liverpool
០នាទី ទល់ Wolves
- ៩០នាទី ទល់ Vitoria
១៣នាទី ទល់ Leicester
៤៥នាទី ទល់ Southampton
០នាទី ទល់ Eintracht
និង ០នាទីទល់ Norwich យប់មិញ៕