Rose ក្រុម BlackPink រក្សារាងស្អាតដោយទំពាអាហារយឺតៗ តែបើដឹង៣ តិចនិកទៀត កាន់តែភ្ញាក់ផ្អើល

  • 2019-12-02 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rose ​ធ្លាប់​បាន​បង្ហើប​ថា​ចង្កេះ​របស់​នាង​ត្រឹម ​៦០ cm ​ប៉ុណ្ណោះ ​​តែ​អ្នក​គំាំ​ទ្រ​ជឿ​ថា​តារា​ចម្រៀង​ក្រុម BlackPink ​រូប​នេះ​​ទំនង​ជា​មាន​លេខ​ចង្កេះ​តូច​ជាង​នេះ ព្រោះ​ idol ​តែង​បង្ហាញ​រាង​នូវ​ចង្កេះ​តូច​មួយ​ក្ដាប់ ​គួរ​ឲ្យ​ច្រណែន។ ​​ចង្កេះ​អង្ក្រង ​Rose ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​​ចង់​ដឹង​ពី​គន្លឹះ​នេះ​យ៉ាង​ខ្លាំង។ លើស​ពី​នេះ ​ចំណុច​ចុង​ក្រោយ ​​​សមា​ជិក​ក្រុម​តារា​ចម្រៀង​ស្រី​កូរ៉េ​ល្បី​ល្បាញ​ បាន​បង្ហើប​ពី​តិច​និក​រក្សា​ស្បែក​មុខ​របស់​នាង​ផង​ដែរ។

​១. ​បន្ថែម​បន្លែ​បៃ​តង​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​

​ក្នុង​កិច្ច​សម្ភាស ​ Jennie ​​ចែក​រំលែក​ថា ​សមាជិក​ក្រុម​​ត្រូវ​សម្រក​ទម្ងន់​ប៉ុន្តែ​មិន​សូវ​តឹង​តែង​ពេក​ទេ។ ​​​ពួក​គេ​ទទួល​ទាន​អាហារ​ ៣​ពេល​ប្រចាំ​ថ្ងៃ​ ​ហើយ​ពេល​ខ្លះ​ថែម​ទាំង​ញ៉ាំ​នំ​ចំណី​បន្ថែម​ថែម​ទៀត។ ​​ប៉ុន្តែ​គ្រប់​ពេល​ញ៉ាំ​តែង​មាន​បន្លែ ហើយ Rose ​វិញ​​​ចូល​ចិត្ត​​ញ៉ាំ​ការ៉ុត ​និង​ម្ទេស​ហា​វ៉ៃ។

២. ​ទំពា​អាហារ​ឲ្យ​បាន​យូរ និង​ប្រុង​ប្រយ័ត្ន

​​បើ​អ្នក​ធ្លាប់​មើល​កម្មវិធី​​ថត​របស់ BlackPink ​អ្នក​ច្បាស់​ជា​កត់​សម្គាល់​ថា Rose ​ចំណាយ​ពេល​ទំពា​អាហារ​ម្ដង​ៗ​យូ និង​យឺត​ៗ។ ​​​នេះ​ក៏​ជា​វិធី​យ៉ាង​មាន​ប្រសិទ្ធភាព​​ក្នុង​ការ​សម្រក​ទម្ងន់​ដែរ ព្រោះ​ធ្វើ​ឲ្យ​អ្នក​​ហូប​តិច​តែ​ឆ្អែត​បាន​យូរ។ ក្នុង​របប​អាហារ​ម្ដង​ BlackPink ​ចំណាយ​យ៉ាង​ហោច​ណាស់​ក៏ ២០ -​៣០ ​នាទី​ដែរ ។

៣. ​ហាត់​ប្រាណ

Rose ​បាន​ជ្រើស​រើស​​​ការ​ហាត់​ម្យ៉ាង​ហៅ​ថា Pilates ដែល​​​តម្រូវ​ឲ្យ​លើក​ជើង​ម្ខាង​ឡើង​លើ​ប្រហែល​កន្លះ​ម៉ោង ​ដែល​នាង​បាន​ហាត់​អស់​ពេល​យូរ​ណាស់​មក​ហើយ។ ​ទោះ​ជា​រវល់​យ៉ាង​ណា ​ក៏ Rose ​នៅ​តែ​ឆ្លៀត​ហាត់ Pilates ​ដែរ ដោយ​អនុវត្ត​ហាត់ ២​ដង ​ក្នុង​មួយ​ថ្ងៃ​ ​ដើម្បី​ទទួល​បាន​សុខភាព ​និង​រាង​ស្អាត។ យុទ្ធ​សាស្ត្រ​នេះ​នឹង​ជួយ​ឲ្យ​ចង្កេះ​តូច​ស្អាត ​គ្មាន​ក្បាល​ពោះ និង​ខ្នង​ត្រង់។

៤. ​លាង​សម្អាត​​មុខ​ត្រឹម​ត្រូវ

​ក្នុង​កម្មវិធី ​" Choi Hwa Jung's Power Time​” ​របស់ SBS ​​សមាជិក BlackPink ​រូប​នេះ ​បាន​បង្ហើប​តិច​និក​ពី​អាថ៌កំបាំង​សម្រស់​របស់​នាង​ថា ៖ ការ​យក​ចិត្ត​ទុក​ដាក់​បំ​ផុត​លើ​ការ​ថែ​ទាំ​ស្បែក​ គឺ​លាង​សម្អាត​ផ្ទៃ​មុខ​ឲ្យ​បាន​ស្អាត​បំផុត មុន​ចូល​គេង។ ​ Rose ​លាង​មុខ​ដោយ​ប្រុង​ប្រយ័ត្ន ​ដើម្បី​ជម្រះ​គ្រឿង​សម្អាង​ចេញ​ឲ្យ​អស់ ​និង​​គុណ​សម្បត្តិ​មួយ​ទៀត ​ជួយ​ឲ្យ​​​ស្បែក​ស្រស់​​ថ្លា ​ងាយ​ស្រូប​វីតាមីន​ពី​ផលិត​ផល​ថែ​សម្រស់​ចូល​ស្បែក​មុខ​បាន​ល្អ៕​

​អានបន្ត៖ ​ បង្ហាញ​មុខ​ក្នុង​កម្មវិធី​ថ្មី Lisa ក្រុម BlackPink ត្រូវ​គេ​សរសើរ​ថា​ស្អាត​ជាង​កូន​ក្រមុំ​ជ័រ​ទៅទៀត

​​

ប្រភព៖ Guu   ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម