ម្ចាស់​មេដាយ​សំរិទ្ធ​កីឡា​ឆ្នេរខ្សាច់​អាស៊ី ស្រក់​ទឹក​ភ្នែក​ពេល​​មក​​ដល់​កម្ពុជា

  • 2014-11-19 17:38:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា នី សំណាង ម្ចាស់​មេដាយ​សំរឹទ្ធ​កីឡា​ចំបាប់​ទម្ងន់​ ៦០ គីឡូក្រាម​​មក​ពី​​ព្រឹត្តិការណ៍​កីឡា​ឆ្នេរខ្សាច់​អាស៊ី  (Asian Beach Games) លើក​ទី៤ នៅ​ប្រទេស​ថៃ បាន​ស្រក់​ទឹក​ភ្នែក​ក្រោយ​ពេល​នាំ​មេដាយ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ល្ងាច​​ថ្ងៃ​ទី ១៨ វិច្ឆិកា ម្សិលមិញ​នេះ។

 

ក្រុម​ចំបាប់ មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាល​ពី​យប់​មិញ

 

នាង​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា មូល​ហេតុ​ដែល​បណ្ដា​ឱ្យ​​ស្រក់​ទឹក​ភ្នែក​ទាំង​មិន​ដឹង​ខ្លួន​ព្រោះ​​ដោយ​សារ​តែ​ថ្នាក់​ដឹកនាំ​កំពូល​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ឯកឧត្តម ថោង ខុន និង មន្រ្តី​របស់​ក្រសួងអប់រំយុវជន​និង​កីឡា ជា​ច្រើន​រូប​បាន​ទៅ​ទទួល​ដល់​ប្រលាន​យន្តហោះ។ «ខ្ញុំ​រំភើប​ចិត្ត​ខ្លាំង​ណាស់ និ ​ពិត​ជា​មាន​មោទនភាព ដែល​ថ្នាក់​ដឹកនាំ​ជា​ច្រើន​បាន​មក​ទទួល​ខ្ញុំ»។ នី សំណាង បញ្ជាក់។

 

Asian Beach Games 2014 រៀបចំ​នៅ​ខេត្ត​ភូកេត ប្រទេស​ថៃ ចាប់​ពី​ថ្ងៃ​ទី ១៤ ដល់ ២៣ វិច្ឆិកា ឆ្នាំ ២០១៤ ដោយ​ដាក់​វិញ្ញាសា ១៦៩ ប្រភេទ ក្នុង​ចំណោម ២៦ កីឡា​ផ្សេង​គ្នា​ឱ្យ​ប្រកួត​ប្រជែង ស្រប​ពេល​កីឡា​ចំបាប់​ប្រកួត​ពី​​ថ្ងៃ​ទី ១៥ ដល់ ១៧ វិច្ឆិកា។ សម្រាប់​កម្ពុជា បាន​បញ្ជូន​​អត្តពលិក​ចំនួន ៨ នាក់​លើ​ប្រភេទ​វិញ្ញាសា ចំបាប់, បាល់ទះ​លើ​ឆ្នេរខ្សាច់ និង Foot-Volley៕

 

ខាង​ក្រោម​ជា​​វីដេអូ​​ក្រុម​កីឡា​ចំបាប់​ មាតុភូមិ​និវត្តិន៍៖ http://youtu.be/INurKi6ISNE

 

អត្ថបទ៖ ម៉ឺន រស្មី