បន្លែបែប​ស្រុកស្រែជាង​២០០​មុខនឹង​ត្រូវតាំងបង្ហាញ​ក្នុង​ពិព័រណ៌​ «បន្លែស្រុក​ស្រែ»

  • 2019-12-06 02:08:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្លែបែប​ស្រុក​ស្រែ​ និង​ធម្មជាតិ​ជាច្រើន​មុខ​ដែល​ទំនងជា​យុវជនជំនាន់​ក្រោយ​មិន​ធ្លាប់​បាន​ឃើញ មិន​ធ្លាប់​បានទទួលទាន ឬបានទទួលទានហើយ​តែមិនដឹងថា​មានឈ្មោះអ្វី​ផង​ក៏​ថាបាន។ ពីព័រ​ណ៌បន្លែ​ស្រុក​ស្រែ នឹង​ដាក់​បង្ហាញ​បន្លែបែប​ស្រុក​ស្រែ​នេះ​ជា​ង២០០​មុខ​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ជាការ​គាស់​រំលើង និង​បង្ហាញ​ដល់​សាធារណជន​ឲ្យ​ដឹងនិង​ស្គាល់កាន់តែ​ច្បាស់ពី​បន្លែទាំងនេះ។

កញ្ញា​ មាស ដាណា ប្រ​ធាន​ផ្នែក​ផ្សព្វ​ផ្សាយ​ភោជនីដ្ឋាន​មាតុភូមិ ថ្លែង​ប្រាប់​ Sabay ថា​ក្នុងការ​តាំង​ពិព័រណ៌នេះ​សាធារណជន​អាច​ចូលរួមទស្សនា​ដោយ​មិន​គិត​ថ្លៃ ហើយ​ក្នុង​ឱកាស​នោះ​ក៏មាន​ការ​ចូល​រួម​ពី​តារាកំប្លែងអាយ៉ៃ លោក​ ព្រហ្ម ម៉ាញ និង​រាតាល្បី​ៗក្នុងទសវត្សរ៍​ឆ្នាំ១៩៨០ និង​១៩៩០ ចូល​រួម​ផងដែរ។ កញ្ញា​បន្តថា​បន្លែង​ធម្មជាតិ បែប​ស្រុក​ស្រែ​ជាង​២០០​មុខ​នឹង​ត្រូវ​ដាក់តាំង​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍នេះ។

កញ្ញាឲ្យ​ដឹងទៀតថា៖ «គោលបំណង​គឺ​ចង់​ឲ្យ​អ្នក​ជំនាន់ថ្មី​បាន​ស្គាល់ពី​ប្រ​ភេទ​បន្លែ​ទាំងនេះ ដែល​សឹងតែ​លែងមាន​វត្តមានទៅ​ហើយ មាន​ន័យ​ថា​យើង​គាស់​កកាយ​បន្លែ​ខ្មែរយើង កុំ​ឲ្យ​បាត់​បង់​ បង្ហាញពី​អត្ថប្រ​យោជន៍»។

ភោជនីដ្ឋាន​មាតុភូមិ នឹង​រៀបចំពិព័រ​ណ៌​បន្លែស្រុក​ស្រែ នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ២០១៩ នៅ​បាក់ខែ ផ្លូវជាតិ​លេខ​៦អា ត្រង់ចំណុច​ស្ពាន​ទី​១០។ គោល​បំណង​នៃការ​រៀបចំ​ពិព័រ​ណ៌​នេះ​គឺ​​ដើម្បីគាស់កកាយ ប្រមូលផ្តុំនូវបន្លែខ្មែរធម្មជាតិ បន្លែស្រុកស្រែ បន្លែជនបទ បន្លែកម្រតាមរដូវ គ្រប់ប្រភេទ ព្រមជាមួយសែ​ស្រឡាយគ្រឿងផ្សំមុខម្ហូបប្រពៃណីខ្មែររាប់រយមុខ​ ដើម្បីបង្ហាញមហាជន ឲ្យបានដឹង ចងចាំ និងកត់ត្រាឡើងវិញ ព្រមទាំងការយល់ដឹងពីអត្ថប្រយោជន៍សំខាន់ៗ​ដែលបុព្វបុរសដូនតាខ្មែរ​លំនាំទុកឲ្យ៕

អត្ថបទ៖ ទូច សុខា