Man Utd ឲ្យ Ashley Young ចាកចេញពីក្លឹបនៅចុងរដូវកាល
- 2019-12-17 02:39:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man Utd ឲ្យ Ashley Young ចាកចេញពីក្លឹបនៅចុងរដូវកាល
ចន្លោះមិនឃើញ
ទីបំផុតអាជីពបាល់ទាត់របស់ Ashley Young ឈានដល់ផ្លូវបំបែកហើយជាមួយ Manchester United ក្រោយក្លឹបអនុញ្ញាតឲ្យរូបគេចាកចេញនៅចុងរដូវកាលនេះ។
អតីតខ្សែបម្រើប្រយុទ្ធ ធ្លាក់ទៅលេងតំបន់ការពាររូបនេះ បានបាត់បង់ជម្រើសដំបូងក្រោយវត្តមានយុវជនវ័យ១៩ឆ្នាំ Brandon Williams កំពុងឡើងជើងគួរឲ្យចាប់អារម្មណ៍។ Young តែងរងការរិះគន់ជារឿយៗពីសំណាក់អ្នកគាំទ្ររាល់ពេលក្លឹបទទួលលទ្ធផលស្មើ ឬចាញ់ម្ដងៗដោយសាររូបគេមានវ័យកាន់តែចាស់ និងលែងល្អដូចមុន។
កីឡាករសញ្ជាតិអង់គ្លេសឈានចូលដល់វ័យ៣៤ឆ្នាំហើយ និងស៊ីថ្លៃដល់១សែនផោននៅ Old Trafford ដូច្នេះក្លឹបសម្លឹងការកាត់បន្ថយចំណាយដើម្បីយកកីឡាករថ្មីមកជំនួសសម្រាប់រដូវកាលក្រោយ៕