Sunmi ឆ្លើយតបចំៗ នឹងចចាមអារ៉ាមថានាងកែកុនដើមទ្រូង

  • 2019-12-19 03:25:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​នៅ​ថ្ងៃ​ទី ១៨ ខែ​ធ្នូ តារា​ចម្រៀង​ទោល Sunmi បាន​​​ជម្រះ​មន្ទិល​ជុំវិញ​ពាក្យ​ចចាមអារ៉ាម​​កាល​ពី​ថ្មីៗ​នេះ​ថា​នាង​ធ្វើ​ការ​វះកាត់​កែកុន តាម​រយៈ​គណនី Instagram របស់​ខ្លួន។

Sunmi បាន​ធ្វើ​ការ​​បង្ហោះ​រូបភាព Screenshot នៃ​ការ​ស្វែង​រក​ទាក់ទង​នឹង​នាង​នៅ​លើ Naver ដោយ​​​មាន​ឃ្លា "Sunmi វះកាត់​កែកុន​ដើម​ទ្រូង" ស្ថិត​នៅ​លើ​គេ​បង្អស់។

នាង​បាន​ភ្ជាប់​ជា​មួយ​ឃ្លា​ជា​ភាសា​អង់គ្លេស​ដែល​មាន​អត្ថន័យ​ថា ៖ "ខ្ញុំ​មិន​បាន​ទៅ​​ធ្វើ​ដើម​ទ្រូង​អ្វី​នោះ​ទេ។ ខ្ញុំ​គ្រាន់​តែ​ឡើង​​គីឡូ​ប៉ុណ្ណោះ។” ហើយ​មាន​បន្ថែម​នូវ​ Emoji ហួស​ចិត្ត​​នៅ​ពី​ក្រោយ​ផង​ដែរ។

​​កន្លង​មក​ Sunmi ធ្លាប់​បាន​និយាយ​អំពី​ការ​ឡើង​ទម្ងន់​ ៨ ​គីឡូក្រាម​ តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​របប​អាហារ និង​ការ​ហាត់​ប្រាណ៕​

ចុចអាន ៖ ក្ដៅៗ! Rosé ចេញបទចម្រៀង Cover ជាកាដូដល់ហ្វេន អបអរបុណ្យណូអែល

ប្រភព៖ Soompi   ប្រែ​សម្រួល៖ សុខហេង