កីឡាករ​ល្បីៗ​ទាំង ៥ រូប ដែល​ធ្លាក់​តម្លៃ​ខ្លួន​យ៉ាង​ខ្លាំង​នៅ​ចុង​ឆ្នាំ២០១៩

  • 2019-12-26 10:59:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ខែ​ធ្នូ ឆ្នាំ២០១៩ តម្លៃ​ខ្លួន​របស់​កីឡាករ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព (Update) ខណៈ​តម្លៃ​របស់​កីឡាករ​មួយ​ចំនួន​បាន​កើន​ឡើង ខណៈ​មួយ​ចំនួន​ទៀត​ធ្លាក់​យ៉ាង​គំហុក។

បើ​និយាយ​ពី​កីឡាករ​ ដែល​ធ្លាក់​តម្លៃ​ខ្លួន​ខ្លាំង​ជាង​គេ​គឺ​បាន​ទៅ​លើ ខ្សែ​បម្រើ​ប្រយុទ្ធ​ប្រេស៊ីល Philippe Coutinho។ កីឡាករ​រូប​នេះ ធ្លាក់​តម្លៃ​ខ្លួន​ជាង ៨០​លាន​ដុល្លារ ដោយ​ធ្លាក់​ពី​ជាង ១៥០លាន​ដុល្លារ មក​កាន់​តែ​ជាង ៧៧​លាន​ដុល្លារ​ប៉ុណ្ណោះ។ បន្ត​មក​ទៀត​គឺ​ ខ្សែ​ការពារ​ស្លាប​ប្រេស៊ីល Marcelo ដែល​ធ្លាក់​ពី​ជាង ៨០លាន​ដុល្លារ​ មក​កាន់​តែ​ជាង ២២លាន​ដុល្លារ​។

ខាង​ក្រោម​នេះ​ជា កីឡាករ​ ៥រូប ដែល​ធ្លាក់​តម្លៃ​ខ្លួន​ខ្លាំង​ជាង​គេ​៖

១. Philippe Coutinho (ប្រេស៊ីល/ Bayern Munich)៖ ធ្លាក់​ពី ១៥០លាន​ដុល្លារ មក​ជាង ៧៧លាន​ដុល្លារ។

២. Marcelo (ប្រេស៊ីល/ Real Madrid)៖ ធ្លាក់​ពី​ជាង ៨០លាន​ដុល្លារ មក​ជាង​ ២២លាន​ដុល្លារ។

៣. Ivan Rakitic (ក្រូអាត/ Barcelona)៖ ធ្លាក់​ពី​ជាង ៧២លាន​ដុល្លារ មក​ជាង ២៧លាន​ដុល្លារ។

៤. Sergio Busquets (អេស្ប៉ាញ/ Barcelona)៖ ធ្លាក់​ពី​ជាង ៨៣លាន​ដុល្លារ មក​ជាង ៣៨​លាន​ដុល្លារ។

៥. Marco Assensio (អេស្ប៉ាញ/ Real Madrid)៖ ធ្លាក់​ពី​ជាង ៩០លាន​ដុល្លារ មក​ជាង ៤៤លាន​ដុល្លារ។

៦. Gareth Bale (វេល/ Real Madrid)៖ ធ្លាក់​ពី​ជាង ៩០លាន​ដុល្លារ មក​ជាង ៤៤លាន​ដុល្លារ៕

ប្រភព៖ transfermarkt   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម