អនាគតបែបអស់ឆ្កែឆ្មាមានវិញ្ញាណហើយ ព្រោះឆ្មាយន្តក៏មានផលិតដែរ តម្លៃ ១ ២៩៩ ដុល្លារ
- 2019-12-31 02:08:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនាគតបែបអស់ឆ្កែឆ្មាមានវិញ្ញាណហើយ ព្រោះឆ្មាយន្តក៏មានផលិតដែរ តម្លៃ ១ ២៩៩ ដុល្លារ
ចន្លោះមិនឃើញ
កន្លងទៅប្រិយមិត្តអ្នកស្នេហាវិស័យបច្ចេកវិទ្យាប្រាកដជាបានដឹងច្បាស់ជុំវិញរឿងរ៉ាវដែលក្រុមហ៊ុន Sony បានប្រកាសចេញផ្សាយនូវឆ្កែយន្ត Aibo Robotic Dog។ លើគោលដៅតម្រូវចិត្តអ្នកស្រលាញ់សត្វចិញ្ចឹម ថ្មីៗនេះក៏ស្រាប់តែលេចចេញនូវគម្រោងថ្មីមួយផ្សេងទៀតទាក់ទិននឹងឆ្មាយន្តម្តង។
ឆ្មានោះឲ្យឈ្មោះថា MarsCat ដោយវាបំពាក់នូវម៉ូទ័រចំនួន ១៦ អាចដើរចុះឡើងជុំវិញបរិវេណផ្ទះ និងបង្ហាញចេញនូវសកម្មភាពគួរឲ្យស្រលាញ់មួយចំនួន ដូចជាការលេងរបស់អ្វីមួយ ការដេកជាដើម។ ជាងនេះវាក៏មានបំពាក់នូវថាមពលថ្មដូចឧបករណ៍ប្រើប្រាស់ដទៃទៀតអ៊ីចឹងដែរ ហើយផ្នែកច្រមុះរបស់វាគឺបំពាក់នូវគ្រាប់កាមេរ៉ា និងផ្នែកផ្សេងទៀតមានបង្កប់នូវរន្ធ Microphone រន្ធបញ្ចេញសំឡេង និងសូម្បីតែប្រព័ន្ធ Touch Sensor ដើម្បីឆ្លើយតបទៅនឹងការបញ្ជាមួយចំនួនពីសំណាក់អ្នកប្រើប្រាស់។
សម្រាប់ថាមពលថ្មរបស់វាឆ្លងកាត់ការសាកដោយរន្ធ USB ហើយការសាកមួយពេញម្តង អាចអនុញ្ញាតឲ្យឆ្មាយន្តនោះដំណើរការចន្លោះពី ២ ទៅ ៥ ម៉ោង ផ្អែកតាមសកម្មភាពដែលអ្នកធ្វើការបញ្ជា។
MarsCat ផលិតឡើងដោយក្រុមហ៊ុន Elephant Robotic របស់ប្រទេសចិន សោយសព្វថ្ងៃកំពុងស្ថិតក្រោមយុទ្ធនាការរៃអង្គាសប្រាក់លើគេហទំព័រ Kickstarter។ តម្លៃលក់ផ្លូវការ ក្រោយផលិតរួចរាល់នឹងថ្លៃ ១ ២៩៩ ដុល្លារក្នុងមួយគ្រឿង៕
អានអត្ថបទ: