Rolls-Royce បំបែកកំណត់ត្រាលក់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ១១៦ ឆ្នាំ

  • 2020-01-08 09:58:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

ការ​បន្ថែម​ប្រភេទ​រថយន្ត SUV ប្រណីត​ចូល​ក្នុង​សែស្រឡាយ​របស់​ខ្លួន បាន​ធ្វើ​ឲ្យ​ចំនួន​លក់​ប្រចាំ​ឆ្នាំ​របស់ Rolls-Royce មាន​កំណើន​ដល់ ២៥% ឯណោះ ដែល​នេះ​ជា​កំណត់​ត្រា​ថ្មី​មួយ​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល ១១៦ ឆ្នាំ​របស់​ក្រុមហ៊ុន។

នៅ​ឆ្នាំ ២០១៩ ក្រុមហ៊ុន​អង់គ្លេស​នេះ អាច​បញ្ចេញ​លក់​រថយន្ត​បាន​សរុប​ ៥ ១៥២ គ្រឿង ដែល​ច្រើន​ជាង​ឆ្នាំ ២០១៨ ចំនួន ១ ០៤៥ គ្រឿង​ឯណោះ។ ម៉ូដែល Cullinan បាន​រួម​ចំណែក​ដ៏​ធំ​ក្នុង​កំណើន​នៃ​ការ​លក់ ហើយ​ម៉ូដែល​ Phanton, Ghost, Wraith និង Dawn ក៏​​មាន​តម្រូវ​ការ​ខ្លាំង​ក្លា​ផង​ដែរ។

អាមេរិក​ខាង​ជើង​នៅ​តែ​ជា​ទីផ្សារ​ធំ​សម្រាប់​ក្រុមហ៊ុន​ក្នុង​ឆ្នាំ ២០១៩ ដែល​មាន​ក្ដោប​ក្ដាប់​ប្រមាណ ១ភាគ៣ នៃ​ចំនួន​លក់​សរុប តាម​ពី​ក្រោយ​ដោយ​​ប្រទេស​ចិន និង​ទ្វីប​អឺរ៉ុប។ ប្រទេស​ដែល​មាន​កំណត់​ត្រា​លក់​ខ្ពស់​ខ្លាំង​រួម​មាន​រុស្ស៊ី , ហ្គាតា, សិង្ហបុរី, ជប៉ុន, កូរ៉េ​ខាង​ត្បូង និង​អូស្ត្រាលី៕

ចុចអាន ៖ ឡានអនាគត Mercedes ទើបចេញ ឌីហ្សាញតាមរឿង Avatar ឡូយអស់ទាស់ (វីដេអូ)

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង