ចង់ឲ្យកុមារខ្មែរចម្រើនវ័យដោយគុណភាព «កូនឆ្លាត» ប្រមូលផ្តុំគន្លឹះចិញ្ចឹមកូនល្អៗដាក់ឲ្យប្រើមួយសេរី
- 2020-01-09 03:49:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ឲ្យកុមារខ្មែរចម្រើនវ័យដោយគុណភាព «កូនឆ្លាត» ប្រមូលផ្តុំគន្លឹះចិញ្ចឹមកូនល្អៗដាក់ឲ្យប្រើមួយសេរី
ចន្លោះមិនឃើញ
ការចិញ្ចឹមកូនឲ្យមានគុណភាព បានទាំង សុខភាពល្អ អត្តចរិតសមប្រកប និង បញ្ញាវាងវៃ គឺជាការកង្វល់ធំបំផុតរបស់ឪពុកម្ដាយសម័យថ្មី។ ប្រសិនបើ អ្នកម្ដាយថែទាំសុខភាពបានត្រឹមត្រូវល្អតាំងពីកូននៅក្នុងពោះ នឹងជួយឲ្យទារកដែលកើតចេញមក មានសុខភាពល្អ។ ក្រៅពីកត្តាសុខភាពពីធម្មជាតិល្អហើយនោះ បរិយាកាសនៃការរស់នៅប្រចាំថ្ងៃ ក៏ជាកត្តាចម្បងបន្ថែមដើម្បីឲ្យកូនឆ្លាតវៃផងដែរ។ អ្វីដែលឪពុកម្ដាយគ្រប់រូបត្រូវធ្វើនោះ គឺមិនមែនចាំរហូតកូនធំជ្រុលនោះទេ ត្រូវបង្រៀន និងយកចិត្តទុកដាក់ចំពោះឥរិយាបថរបស់ក្មេងតាំងពីតូច ទើបជាការប្រសើរ។
ជាមិត្តសំឡាញ់ និងទីប្រឹក្សាចិញ្ចឹមកូនដ៏ទំនើប សម្រាប់ម្ដាយឪពុកគ្រប់រូប កម្មវិធីថ្មីទូរសព្ទ «កូនឆ្លាត» (Koan Chlaat) និង វិបសាយ កូនឆ្លាត [www.koanchlaat.org](https://www.koanchlaat.org/) ត្រូវបានបង្កើតឡើងដោយអង្គការមិនស្វែងរកប្រាក់ចំណេញ [Save The Children](https://cambodia.savethechildren.net/) ដើម្បីជួយអ្នកម្ដាយគ្រប់រូប ឲ្យយល់ច្បាស់ពីការថែទាំសុខភាពកំឡុងពេលមានផ្ទៃពោះ និងចែករំលែកគន្លឹះក្នុងការថែទាំ និងបង្ហាត់បង្រៀនកូនឲ្យទៅជាក្មេងឆ្លាតវៃ ជោគជ័យក្នុងការសិក្សា ជាជំនួយដល់អ្នកមើលថែទាំកុមារ អាណាព្យាបាល និង អ្នកធ្វើការជាមួយកុមារជាដើម។
ក្នុងគោលដៅចង់ឃើញកុមារកម្ពុជាគ្រប់រូប ចម្រើនវ័យប្រកបដោយគុណភាព មានសមត្ថភាព ឯករាជ្យភាព ដើម្បីចូលរួម កាត់បន្ថយភាពក្រីក្រ ជួយអភិវឌ្ឍប្រទេសជាតិរីកចម្រើនដោយចិរភាព កម្មវិធី កូនឆ្លាត នឹងបោះជំហានថ្មីមួយក្នុងការចែករំលែកបទពិសោធន៍ និងចំណេះដឹងចិញ្ចឹមកូនបែបជំនាន់ថ្មី ដែលនឹងជួយឲ្យកុមារត្រៀមខ្លួនយ៉ាងល្អដើម្បីចូលរៀនដោយជោគជ័យ និងមានអនាគតភ្លឺស្វាង។
ចាប់អារម្មណ៍? សូមដោនឡូតប្រើដោយ សេរី និង ឥតគិតថ្លៃ ដោយគ្រាន់តែចូលទៅកាន់ ៖
សម្រាប់ព័ត៌មានបន្ថែម៖
វិបសាយ ៖ www.koanchlaat.org/
ហ្វេសប៊ុកផេក៖Save the Children in Cambodia
ទូរស័ព្ទ ៖ 023 223 403, 023 223 404, 023 223 405, 023 223 406 ។
តោះ! មើលវីដេអូខ្លី ដើម្បីស្វែងយល់បន្ថែមពីអត្ថប្រយោជន៍ធំធេងរបស់កម្មវិធី កូនឆ្លាត ៖