Faker កំពូល Gamer របស់ LOL ទម្លាយមូលហេតុមិនខ្ចីយកសង្សារ

  • 2020-01-09 09:12:32
  • ចំនួនមតិ 1 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

អ្នក​លេង​ហ្គេម​ដ៏​មាន​ទេពកោសល្យ​ប្រចាំ​ប្រទេស​កូរ៉េ​ ព្រម​ទម្លាយ​ហើយ​ពី​អារម្មណ៍​ និង​ការ​យល់​ឃើញ​មួយ​ចំនួន​ទាក់ទង​នឹង​ជីវិត​នៅលីវ​មិន​ហ៊ាន​បើក​បេះដូង​ទទួល​យក​ស្នេហា។

នៅ​ក្នុង​កម្មវិធី​ Radio Star របស់​ទូរទស្សន៍​ MBC ភាគ​ដំបូង​ប្រចាំ​ឆ្នាំ ២០២០ Faker កំពូល​ Gamer ប្រចាំ League Of Legends ដ៏​ល្បី​លំដាប់​ Legend បាន​បង្ហាញ​វត្តមាន​ជា​កម្រ​ពញ្ញាក់​អារម្មណ៍​អ្នក​គាំទ្រ​របស់​ខ្លួន​ខ្លាំង​បំផុត។ បុរស​ម្នាក់​ដែល​ទទួល​បាន​ក្ដី​ស្រឡាញ់​ពី​មនុស្ស​ជុំវិញ​ពិភពលោក​រូប​នេះ​ពិត​ជាមាន​ទេពកោសល្យ​ខ្ពស់​មិន​អាច​កាត់​ថ្លៃ​បាន​ទាក់ទង​នឹង​ជំនាញ​ និង​ភាព​វៃឆ្លាត​ក្នុង​ការ​លេង​ League Of Legends ប៉ុន្តែ​កាន់​តែ​មិន​គួរ​ឲ្យ​ជឿ​ ព្រោះ​ថា​លោក​មិនធ្លាប់​ជាប់​ពាក់​ព័ន្ធ​ក្នុង​រឿង​ស្នេហា​ឡើយ។

វា​ជា​រឿង​ស្មាន​មិន​ដល់​ដែល​កើត​មាន​សម្រាប់​យុវភាព​របស់​ Faker ស្របពេល​មនុស្ស​ជា​ច្រើន​ដែល​មាន​វ័យ​ស្របាល​លោក​ មាន​គូ​រៀងៗខ្លួន និង​ធ្លាប់​ប្រឡូក​ក្នុង​រឿង​ស្នេហា​ស្ទើរ​ទាំង​អស់។

ទាក់ទង​នឹង​ចម្ងល់​នេះ​ លោក​ក៏​បាន​ឆ្លើយ​ថា៖ «បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​ជំនាញ​លេង​ហ្គេម អ្នក​មិន​មាន​ពេល​ផ្ទាល់​ខ្លួន​ច្រើន​នោះទេ ខ្ញុំ​មាន​អារម្មណ៍​ថា​ បើ​ខ្ញុំ​ចាប់​ផ្ដើម​ទាក់ទង​ស្រឡាញ់​អ្នកណា​ម្នាក់​ នោះ​វា​អាច​នឹង​ធ្វើ​ឲ្យ​ភាគី​ទាំងសង្ខាង​មាន​អារម្មណ៍​មិន​ស្រណុក​ក្នុង​ចិត្ត​ អ៊ីចឹង​ខ្ញុំ​ងាក​មក​ផ្ដោត​តែ​លើ​ការងារ​របស់​ខ្ញុំ​តែ​មួយ​មុខ​វិញ​ប្រសើរជាង។ សរុប​មក​ខ្ញុំ​មិន​ដែល​មាន​ស្នេហា​ទេ​តាំង​ពី​កើត​មក»៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

បិទ