រក​ឃើញ​​ក្លឹប​ទទួល​បាន​ចំណូល​ច្រើន​ជាង​គេ​កាល​ពី​​​​រដូវ​កាល ២០១៨-១៩ ហើយ

  • 2020-01-14 03:31:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​សិក្សា​មួយ​រក​ឃើញ​ថា Barcelona រក​បាន​ចំណូល​​បាន​ច្រើន​ជាង​ក្លឹប​ដទៃ​ទៀត​នៅ​អឺរ៉ុប​ជា​លើក​ដំបូង​នៅ​រដូវកាលមុន។

ក្លឹប​យក្ស​របស់​អេស្ប៉ាញ​មួយ​នេះ​រក​ចំណូល​បាន​៧៤១,១​លាន​ផោន​ក្នុង​រដូវ​កាល​២០១៨-១៩។ ចំណែក Real Madrid ដែល​ឈរ​កំពូល​តារាង​ឆ្នាំ​មុន ធ្លាក់​ទៅ​លេខ​២​វិញ​ រក​បាន​៦៦៧,៥​លាន​ផោន ខណៈ​ដែរ Manchester United នៅ​លេខ​៣ រក​បាន​៦២៧,១​លាន​ផោន។

ខាង​ក្រោម​ជា​ក្រុម​ទាំង​២០​រក​បាន​ចំណូល​ច្រើន​ជាង​គេ​នៅ​រដូវ​កាល​មុន៖

តាម​ការ​សិក្សា​បញ្ជាក់​ថា ការ​កើន​ចំណូល​របស់ Barcelona ដោយ​សារ​តែ​ការ​លក់​ទំនិញ​របស់​ក្លឹប​និង​​​អាជ្ញាប័ណ្ណ​ផ្ទាល់​ខ្លួន។ គេ​ក៏​បាន​សរសើរ​ក្លឹប​នេះ​​ថា គឺ​ជា​ឧទាហរណ៍​ជាក់​ស្តែង​នៃ​ក្លឹប​ផ្សេង​ទៀត​​ដែល​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់ប្តូរ​លក្ខខណ្ឌទីផ្សារកាត់បន្ថយការពឹងផ្អែកលើប្រាក់ចំណូលនៃការផ្សាយនិងផ្តោតលើប្រាក់ចំណូលដែលកំពុងកើនឡើងនៅក្នុងការគ្រប់គ្រងរបស់ខ្លួន​។

សម្រាប់ Manchester Unitedដែល​ជា​រឿយ​ៗ​កាន់​កាប់​កំពូល​តារាង ពេល​នេះ​ធ្លាក់​មក​លេខ​៣ កត្តា​ចម្បង​គឺ​ធ្លាក់​មិន​បាន​លេង​នៅ Champions League។ ចំពោះ Juventus បាន​ត្រលប់​មក​កាន់ Top 10 វិញ ព្រោះ​តែ​ឥទ្ធិពល​របស់ Cristiano Ronaldo៕ ​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម