វៀតណាមផ្ទុះវីរុសកូរ៉ូណា ៣ករណីទៀត ក្រោយទើបប្រកាសអាសន្នសុខភាពសាធារណ
- 2020-02-03 06:34:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាមផ្ទុះវីរុសកូរ៉ូណា ៣ករណីទៀត ក្រោយទើបប្រកាសអាសន្នសុខភាពសាធារណ
ចន្លោះមិនឃើញ
រដ្ឋាភិបាលប្រទេសវៀតណាម បានបញ្ជាក់ថាមានផ្ទុះការឆ្លងវីរុសកូរ៉ូណា ៣ករណីដែលបណ្ដាលឲ្យចំនួនសរុបកើនឡើងដល់ ៨ករណីទូទាំងប្រទេស។
យោងតាមក្រសួងសុខាភិបាលវៀតណាមឲ្យដឹងថា ករណីថ្មីនេះ ត្រូវបានរកឃើញលើអ្នកដំណើរដែលចេញពីក្រុង Wuhan កាលពីថ្ងៃទី ៣០ខែមករា។ បច្ចុប្បន្នករណីទាំងអស់នេះ កើតឡើងនៅក្នុងខេត្ត ៤ប៉ុណ្ណោះ ក្នុងចំណោម ៦៣ខេត្តរបស់វៀតណាម។ ការបញ្ជាក់ពីការឆ្លងករណីថ្មី ត្រូវបានធ្វើឡើងក្រោយពេលដែលវៀតណាមប្រកាសអាសន្នសុខភាពសាធារណពីវីរុសកូរ៉ូណាកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ ជាមួយគ្នា ក្រុមហ៊ុនអាកាសចរវៀតណាម ឲ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួននឹងកាត់បន្ថយជើងហោះហើរពីហុងកុងមកវៀតណាមពី ១០ មកសល់ត្រឹម ៧ជើងក្នុងមួយសប្ដាហ៍។
លើសពីនេះទៀត អាជ្ញាធរវៀតណាម បានណែនាំឲ្យពលរដ្ឋរបស់ខ្លួនកុំឲ្យសូវទៅចូលរួមការប្រមុំផ្ដុំធំៗដែលអាចឆ្លងវីរុសយ៉ាងងាយ ខណៈដែលការធ្វើជំនួញជាមួយចិន មិនត្រូវបានលើកទឹកចិត្តនោះទេក្នុងអំឡុងពេលនេះ៕