ថៃរំពឹងថារកលុយបានជាង ២ពាន់លានដុល្លារ ពីការដាក់ដេញថ្លៃ​អាជ្ញាប័ណ្ណ​ 5G

  • 2020-02-14 03:34:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ថៃ​នឹង​ធ្វើ​​ដាក់​ដេញ​ថ្លៃ​នូវ​អាជ្ញាប័ណ្ណ​នៃ​កម្រិត​ហ្វ្រេកង់​សម្រាប់​សេវា​ 5G នៅ​ថ្ងៃ​អាទិត្យ​នេះ ដែល​រំពឹង​ថា​អាច​នឹង​រក​ចំណូល​បាន​ជាង​ ២ ពាន់​លាន​ដុល្លារ។

គណៈកម្មការផ្សព្វផ្សាយនិងទូរគមនាគមន៍ជាតិ​និយាយ​ថា​ រំពឹង​ថា​​​នឹង​មាន​ក្រុមហ៊ុន​ទិញ​យក​អាជ្ញាប័ណ្ណ​យ៉ាង​ច្រើន​បំផុត​គឺ ២៨ ក្នុង​ចំណោម​អាជ្ញាប័ណ្ណ​ចំនួន ៥៦ ដែល​មាន។ អាជ្ញាប័ណ្ណ​ទាំង ២៨ គឺ​មាន​តម្លៃ​ប្រមាណ ២,១ ពាន់​លាន​ដុល្លារ ដែល​ជា​តម្លៃ​ចាប់​ផ្ដើម​ប៉ុណ្ណោះ។

​​​គណៈកម្មការ​ខាង​លើ​បាន​មើល​ឃើញ​ថា​​​ការ​បញ្ចេញ​នូវ​ប្រព័ន្ធ 5G អាច​​ជួយ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​ជាតិ​បាន​ផល​ចំណេញ​ ៤៧៦ ពាន់​លាន​បាត​ (១៥ពាន់​លាន​ដុល្លារ) នៅ​ត្រឹម​ឆ្នាំ ២០២២ ដែល​ស្មើ​នឹង​ប្រមាណ ១% នៃ​ទិន្នផល​សរុប​ក្នុង​ស្រុក​នា​ឆ្នាំ​នេះ៕

ប្រភព៖ Bloomberg   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម