បង្ហាញ​របៀប​គូរ​គំនូរ​​អធិរាជ​សំឡេង​មាស ស៊ិន ស៊ី​សាមុត បាន​ល្អ​ឥត​ខ្ចោះពី​ដើម​ដល់​ចប់

  • 2020-03-04 08:01:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្មី​ៗ​នេះ វិចិត្រករ​មួយ​រូប បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្រោយ​ពី​លោក​បាន​បញ្ចេញ​ស្នាដៃ​គំនូរ​របស់​សិល្បករ​ល្បី​ៗ និង​ឥស្សរជន​ល្បី​ៗ​មួយ​ចំនួន​នៅ​កម្ពុជា​នៅ​លើ​ប្រព័ន្ធ​បណ្ដាញ​សង្គម ដែល​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ឃើញ​ហើយ មិន​សរសើរ​មិន​បាន។

វិចិត្រ​រូប​នោះ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា នៅ វាសនា ប៉ុន្តែ​រូបរាង​ភិនភាគ និង​សាវតារ​លម្អិត​ពាក់​ព័ន្ធ​បុគ្គលភាព​របស់​លោក​នៅ​មិន​ទាន់​បាន​គេ​ទម្លាយ​នៅ​ឡើយ ព្រោះ​ស្នាដៃ​សិល្បៈ​របស់​លោក ត្រូវ​បាន​បុគ្គល​ផ្សេង​ជា​អ្នក​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម​ដែល​គេ​សង្ស័យ​ថា​អាច​ជា​មិត្តភ័ក្ដិ ឬ​សាច់​ញាតិ​ណា​ម្នាក់​របស់​លោក។

ត្បិត​យ៉ាង​នេះ មហាជន​បាន និង​កំពុង​ចាប់​អារម្មណ៍​សិល្បៈ​គំនូរ​ស្នាដៃ​របស់​លោក​ពី​ឥស្សរជន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ទាំង​សិល្បករ និង​បុគ្គល​ក្រៅ​រង្វង់​សិល្បករ។ គំនូរ​ឥស្សរជន​របស់​វិចិត្រករ នៅ វាសនា គេ​ឃើញ​មាន​រូប​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត កវី​ដង​ស្ទឹង​សង្កែ គង្គ ប៊ុនឈឿន អ្នក​នាង អម្ពរ ទេវី បិតាស្ថាបត្យករ​លោក​តា វណ្ណ ម៉ូលីវណ្ណ និង​បិតា​ស្ថាបនិក​មន្ទីរ​ពេទ្យ​គន្ធបុប្ផា Beat Reachner ជា​ដើម។

គួរ​ចាប់​អារម្មណ៍​រូប​របស់ កវី​ដងស្ទឹង​សង្កែ គង្គ ប៊ុន​ឈឿន និង​អធិរាជ​សំឡេង​មាស ស៊ិន ស៊ីសាមុត វិចិត្រករ នៅ វាសនា គូរ​បាន​ល្អ​បំផុត ដូច​បំផុត។ ទស្សនា​វីដេអូ វិចិត្រករ​យើង គូរ​រូប​អធិរាជ​សំឡេង​មាស ស៊ិន ស៊ីសាមុត​ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា