ក្រុមអ្នកស្រាវជ្រាវប្រទេសចិន រកឃើញវ៉ាក់សាំងការពារជម្ងឺកូរ៉ូណា

  • 2020-03-18 02:59:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្ត្រយោធា ប្រទេសចិន បានស្រាវជ្រាវកឃើញវ៉ាក់សាំងនៃជម្ងឺ COVID-19 យ៉ាងជោគជ័យ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសប៊ុកស្ថានទូតចិន ប្រចាំកម្ពុជា។

វ៉ាក់សាំងប្រភេទនេះទទួលបានការអនុញ្ញាតក្នុងដំណើរការពិសោធន៌ព្យបាលជម្ងឺ តាមស្តង់ដារកំណត់នៃអន្តរជាតិ និង តាមបទបញ្ញាត្តិក្នុងប្រទេសចិន វ៉ាក់សាំងនេះត្រូវបានចាត់ជាកិច្ចការរៀបចំបឋមដែលប្រកបដោយសុវត្ថិភាព គុណភាពដែលអាចគ្រប់គ្រងបាន និង ការផលិតក្នុងទ្រង់ទ្រាយធំ៕

ប្រភព ៖ Chinese Embassy in Cambodia

អត្ថបទ ៖​ Art

អត្ថបទពេញនិយម