UEFA បញ្ជាក់ Champions League និង Europa League រកថ្ងៃមកវិញមិនទាន់ឃើញទេ
- 2020-03-24 01:48:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
UEFA បញ្ជាក់ Champions League និង Europa League រកថ្ងៃមកវិញមិនទាន់ឃើញទេ
ចន្លោះមិនឃើញ
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានបញ្ជាក់ថាការប្រកួត UEFA Champions League និង UEFA Europa League គឺរកថ្ងៃត្រលប់មកលេងវិញមិនទាន់បាននោះទេ។
ដោយសារតែមេរោគ Covid-19 បានធ្វើឱ្យការប្រកួត UEFA គ្រប់កម្មវិធីប្រកួតទាំងអស់ត្រូវផ្អាកសិន ដោយដំបូងឡើយគិតថាអាចនឹងត្រលប់មកវិញបាននៅខែមេសាខាងមុខនេះ។ តែការបញ្ជាក់ថ្មីមួយទៀតដែលទើបប្រកាសគឺវាមិនអាចមកវិញបាននៅខែក្រោយនេះឡើយ។ ផ្ទុយទៅវិញ ក្របខណ្ឌ UEFA ក៏មិនទាន់អាចកំណត់ថ្ងៃ ឬព្យាករណ៍ថាប៉ុន្មានខែទៀត អាចលេងវិញបានផងដែរ។
រំលឹកថាមេរោគ Covid-19 កំពុងផ្ទុះខ្លាំងមែនទែន ជាពិសេសនៅតំបន់អឺរ៉ុប ដែលធ្វើឱ្យមនុស្សស្លាប់រាប់ពាន់នាក់ហើយ។ យ៉ាងណាមិញ នៅអ៊ីតាលីដែលជាប្រទេសរងគ្រោះជាងគេនោះ មានចំនួនអ្នកស្លាប់ថយចុះមកវិញហើយនៅថ្ងៃនេះ៕