ទិញអាហារពីផ្សារមកច្រើនមិនដឹងស្តុកបែបណាត្រឹមត្រូវ ហើយរក្សាវីតាមីនបាន គួរសាកវិធីនេះ

  • 2020-03-31 09:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

​​​ក្នុង​ផ្សារ​ដែល​មាន​មនុស្ស​​កក​កុញ​ច្រើន ធ្វើ​ឲ្យ​​មនុស្ស​មួយ​ចំនួន​ខ្លាច​រអា​មិន​ចង់​ទៅ​ទិញ​ម្ហូប​រាល់​ថ្ងៃ​ទេ អំឡុង Covid-19 ​បែប​នេះ​។

រូបតំណាង

​ពួក​គេ​និយម​ទិញ​អាហារ​មក​ស្តុក​ទុក​ក្នុង​ផ្ទះ​​ដោយ​បរិមាណ​ច្រើន ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​ បន្លែ​ សាច់​មួយ​ចំនួន​ងាយ​ខូច​និង​បាត់​បង់​ជីវជាតិ​ណាស់។ ​ដើម្បី​រក្សា​បាន​នូវ​វីតាមីន​ឲ្យ​ស្រស់​ដដែល ​ស្ត្រី​មេ​ផ្ទះ​ទាំង​អស់​គួរ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​តាម​ចំណុច​ខាង​ក្រោម៖

១. ​​ផ្នែក​សាច់

រូបតំណាង

​បើ​អ្នក​ទិញ​សាច់​ពី​ផ្សារ​ទំនើប ​គួរ​ដាក់​វា​ក្នុង​​ថង់​ចង​មាត់​ឲ្យ​ជិត​​ហើយ​ទុក​ក្នុង​ទូ​ទឹកកក។ ​បើ​អ្នក​ទិញ​សាច់​ពី​ផ្សារ​ធម្មតា ​គួរ​ហាន់​វា​ជា​ផ្នែក​ៗ​ដាក់​ចូល​ប្រអប់​ផ្សេង​ៗ​គ្នា​និង​ទុក​វា​ក្នុង​ទូ​ទឹក​កក។ ​ករណី​អ្នក​ចង់​រក្សា​សាច់​ឲ្យ​ស្រស់​បាន​យូរ​ គួរ​ដាក់​វា​នៅ​កន្លែង​កក ប៉ុន្តែ​មុន​ដាក់​កុំ​ភ្លេច​​រុំ​វា​ឲ្យ​ជិត​ចៀស​វាង​ភាយ​ក្លិន​និង​ចម្លង​រោគ​ ព្រម​ទាំង​បាត់​ភាព​ស្រស់​របស់​សាច់។

២. ​ផ្នែក​ស៊ុត

រូបតំណាង

អ្នក​អាច​ដាក់​ស៊ុត​ក្នុង​កម្រិត​សីតុណ្ហភាព​ចន្លោះ ​២ -​១០ អង្សា​ក្នុង​ទូ​ទឹកកក។ ​ម្យ៉ាង​ទៀត​គួរ​រ​ដាក់​ក្បាល​ស៊ុត​ដែល​ធំ​ឡើង​ទៅ​លើ ​​ដែល​វិធី​នេះ​នឹង​ជួយ​ឲ្យ​រក្សា​ទុក​បាន​យូរ។

​៣. ​ផ្នែក​គ្រឿង​សមុទ្រ​និង​ត្រី

រូបតំណាង

​ដោយសារ​តែ​​គ្រឿង​សមុទ្រ​​តែង​មាន​ក្លិន ​ដូច្នេះ​ត្រូវ​​រក្សា​វា​ក្នុង​ធុង​បិទ​ជិត​និង​រុំ​​វា​ឲ្យ​បាន​ល្អ​មុន​ពេល​ដាក់​ក្នុង​ទូ​ទឹកកក។ ​សម្រាប់​សាច់​ត្រី​វិញ ​អាច​​ដាក់​ទឹក​ខ្មេះ​បន្តិច​​ដើម្បី​កាត់​បន្ថយ​ក្លិន​ឆ្អាប​បាន​។ ឬ​ក៏​ចំហុយ​វា​ឲ្យ​ឆ្អិន​ល្មម​ៗ​ក៏​អាច​បំបាត់​ក្លិន​បាន​ដែរ។ ​គ្រឿង​សមុទ្រ​និង​ត្រី គួរ​ដាក់​នៅ​កន្លែង​កក​​ទើប​រក្សា​បាន​គុណ​ភាព។ ​បើ​ដាក់ -១ អង្សា​នោះ​អាច​រក្សា​បាន​​ជាង​មួយ​សប្ដាហ៍ ​បើ​ដាក់ -​១២ អង្សា​អាច​រក្សា​បាន​ជិត​កន្លះ​ខែ​។

៤. ផ្នែក​បន្លែ

រូបតំណាង

​កុំ​​លាង​ទឹក​មុន​ដាក់​ចូល​ទូ​ទឹកកក ព្រោះ​​វា​ងាយ​​នឹង​ខូច​រលួយ​​ណាស់។ ​ចំពោះ​បន្លែ​មើម ​និង​ស្លឹក​គួរ​ដាក់​វា​នៅ​ផ្នែក​ខាង​លើ (​មិន​មែន​កន្លែង​កក​)។ ចំពោះ​សីតុណ្ហភាព​​គួរ​ដាក់​ចន្លោះ ៧ -​១០ អង្សា ​​ជា​ការ​​ល្អ​បំ​ផុត​​​ព្រោះ​​អាច​រក្សា​វីតាមីន​ និង​ទុក​បាន​ទៅ​មួយ​សប្ដាហ៍​៕

ប្រភព៖ Phunutoday   ប្រែ​សម្រួល៖ លឹម សុនា