ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ហើយ Bayern នៅតែ​ដាក់​ពិន័យ Boetang ទៀត​

  • 2020-04-02 11:42:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Bayern Munich បាន​ចេញ​សេចក្ដីថ្លែងការណ៍​ភ្លាម​ក្រោយ​ពី​ ខ្សែ​ការពារ​សញ្ជាតិ​អាល្លឺម៉ង់ Jerome Boetang ជួប​គ្រោះថ្នាក់​ចរាចរណ៍។ ខាង​ក្លឹប​បាន​ដាក់​ពិន័យ​ជា​សាច់ប្រាក់​លើ​កីឡាករ​រូប​ ដោយសារ​តែ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​ក្លឹប​ មុន​នឹង​ចេញ​ទៅ​មើល​កូន​ ដែល​កំពុង​តែ​ឈឺ។

នៅ​រដ្ឋ​ Baveria ដែល​ជា​ទីតាំង​របស់​ក្លឹប Bayern Munich ត្រូវ​បាន​អាជ្ញាធរ​បិទ​ ដើម្បី​ទប់ស្កាត់​នឹង​ជំងឺ​កូវីដ-១៩។ ខណៈ​ Boetang ចាកចេញ​ពី​ក្រុង​ Munich ទៅ​មើល​កូន​ដល់ Leipzig មាន​ចម្ងាយ​ជាង ៤៣០​គីឡូម៉ែត្រ​ពី​ Munich។

ក្នុង​សេចក្ដីថ្លែងការណ៍​នោះ​មាន​ខ្លឹមសារ​ថា៖ " Boetang បាន​ចាកចេញ​ពី Munich ដោយ​មិន​ប្រាប់​ក្លឹប​ជា​មុន ហើយ​ចេញ​លើស​ពី​ព្រំដែន​កំណត់​ដោយ​ក្លឹប​ ដែល​ស្រប​ទៅ​នឹង​ការ​ណែនាំ​របស់​អាជ្ញាធរ។ ដោយ​ប្រកាន់​ខ្ជាប់​នូវ​ភាព​ទំនួលខុសត្រូវ Bayern ផាក​ពិន័យ Boetang ហើយ​យក​ប្រាក់​ទៅ​បរិច្ចាគ​ទៅ​មន្ទីរពេទ្យ​នៅ​មុយនិច " ។

Boetang ព្រម​បង់​ប្រាក់​ពិន័យ​ ប៉ុន្តែ​កីឡាករ​រូប​នេះ​លើក​ឡើង​ថា ដោយសារ​តែ​ទឹកចិត្ត​ឪពុក​ ទើប​សម្រេច​ទៅ​មើល​កូន​ឈឺ។ កីឡាករ​រូប​នេះ​យល់​ថា៖ " ទៅ​មើល​កូន​កំពុង​តែ​ឈឺ​ ត្រូវ​ការ​ឪពុក​ទៅ​ហើយ ចាប់​បាច់​សុំ​ច្បាប់​ពី​ក្លឹប​អី​ទៀត " ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី