លីគ​បែលហ្សិក​គ្រោង​នឹង​បិទ​បញ្ចប់ ខណៈ Club Brugge នឹង​លើក​ពាន

  • 2020-04-02 13:16:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លីគ​កំពូល​បែលហ្សិក​គ្រោង​នឹង​បិទ​បញ្ចប់​មុន​កាល​កំណត់​ ស្រប​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ នេះ​បើ​តាម​ជូន​សេចក្ដីណែនាំ​របស់​ក្រុមប្រឹក្សាភិបាល​នៃ​ស្ថាប័ន​បាល់ទាត់​នេះ។

បើ​តាម​ការ​យល់​ឃើញ​របស់​សារព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា ការ​ណែនាំ​របស់​ក្រុមប្រឹក្សាភិបាល​នេះ​សឹង​តែ​ផ្លូវការ​ទៅ​ហើយ ប៉ុន្តែ​នឹង​ត្រូវ​ឆ្លង​មហាសន្និបាត​នៅ​ថ្ងៃ​ទី១៥ ខែ​មេសា ដើម្បី​ជា​ការ​ប្រថាប់​ត្រា​ប៉ុណ្ណោះ។

ការ​បញ្ចប់​លីគ​មុន​កាល​កំណត់​នឹង​សម្រេច​ឲ្យ​ក្លឹប​ ដែល​កំពុង​ឈរ​លេខ​ ១ នៅ​លីគ​នេះ​ គឺ​ក្លឹប Bruggeលើក​ពាន ខណៈ​ក្លឹប​នៅ​លេខ ១៦ ឬ បាត​តារាង​នឹង​ត្រូវ​កាត់​ចេញ។

Brugge នៅ​ពេល​នេះ​កំពុង​តែ​មាន ៧០ពិន្ទុ ដោយ​ដាច់​ក្លឹប​លេខ ២ Gent ចំនួន​រហូត​ដល់​ទៅ ២៥ពិន្ទុ​ឯណោះ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី