ខ្សែ​ការពារ​ Norwich មួយ​រូប បង្ហោះ Story អ៊ីនស្តាក្រាម តែ​ភ្លេច​បិទ​វិបសាយ​សំខាន់

  • 2020-04-03 14:24:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ការពារ Norwich កីឡាករ Timm Klose បាន​បង្ហោះ​ Story នៅ​បណ្ដាញ​សង្គម​ Instagram តែ​ជា​អកុសល​ កីឡាករ​រូប​នេះ​ភ្លេច​បិទ​វិបសាយ​អាសអាភាស​មួយ។

Klose ​បាន​បង្ហោះ​នូវ​រឿង​តុក្កតា​ទើប​តែ​ចេញ​ថ្មី ដើម្បី​បំបាត់​ភាព​អផ្សុក​ ស្រប​ពេល​ផ្ទុះ​វិបត្តិ​កូរ៉ូណា​ពេញ​ពិភពលោក ​ប៉ុន្តែ​នៅ​ Tab មួយ​ទៀត​នៃ​ Browser ខ្សែ​ការពារ​រូប​នេះ​ភ្លេច​បិទ​វិបសាយ​នោះ​ ក៏​ធ្វើ​ឲ្យ​អ្នក​តាម​បណ្ដាញ​សង្គម​ចែកចាយ​តៗ​គ្នា។

មាន​អ្នក​ខ្លះ​បាន​ចែកចាយ​ហើយ​សរសេរ​ថា៖ " Klose គួរ​តែ​ប្រយ័ត្ន​ប្រយែង​ជាង​នេះ... '' ។

យ៉ាងណាក៏ដោយ មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ការ​បក​ស្រាយ​ផ្លូវការ​ណា​ពី​សាមី​ខ្លួន​នោះទេ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី