កីឡាករ​នៅ​ PL មួយ​ចំនួន​ បដិសេធ​មិន​ព្រម​កាត់​ប្រាក់​ខែ​ជួយ​ក្លឹប

  • 2020-04-06 13:47:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ​បែលហ្សិក​ Kevin de Bruyne ប្រធាន​ក្រុម Watford កីឡាករ Troy Deeney និង​អ្នក​ចាំ​ទី West Ham កីឡាករ Mark Noble ​បាន​នាំ​គ្នា​បដិសេធ​មិន​ព្រម​កាត់​ប្រាក់​ខែ​ ៣០​ភាគ​រយ​ទៅ​តាម​សំណើ​របស់​អ្នក​ដឹកនាំ​លីគ​កំពូល​អង់គ្លេស​នេះ។

សារ​របស់​ពួក​គេទាំង ៣នោះ​មាន​ខ្លឹមសារ​ថា​ ៖ " ពួក​យើង​សុខចិត្ត​យក​ប្រាក់​ខែ​ទៅ​ឲ្យ​បុគ្គលិក​សុខាភិបាល​ជាតិ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ ក៏មិន​ឲ្យ​លុយ​ទាំង​ហ្នឹង​ទៅ​ជួយ​អ្នក​មាន​ឡើយ​ " ។

សំណើ​កាត់​ប្រាក់​ខែ​ ៣០​ភាគរយ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ នឹង​ត្រូវ​កាត់​ពី​កីឡាករ​រហូត​ទៅ​ដល់​រយៈពេល​ ១២​ខែ​ឯណោះ​ គិត​ជា​ទំហំ​ទឹក​ប្រាក់​វិញ​ជាង​ ៦១៤​លាន​ដុល្លារ​ ហើយ​ធ្វើ​ឲ្យ​ខាត​ប្រាក់​បង់​ពន្ធ​ចូល​រដ្ឋ​ជាង​ប្រមាណ​ ២៤៥​លាន​ដុល្លារ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​កាត់​ប្រាក់​ខែ​កីឡាករ​ ៣០​ភាគ​រយ​នេះ​ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ជួយ​ដល់​ក្លឹប​ ដែល​កំពុង​តែ​ជួប​នឹង​វិបត្តិសេដ្ឋកិច្ច​ ដោយ​សារ​តែ​ជំងឺ​កូវីដ​-១៩​ ធ្វើ​ការ​ប្រកួត​ទាំង​អស់​ត្រូវ​បាន​អាក់ខាន​៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី