Ronaldo ​អាច​នឹង​ត្រលប់​ទៅ​លេង​នៅ Real Madrid ​វិញ​រដូវ​កាល​ក្រោយ​

  • 2020-04-08 01:59:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​អាច​នឹង​ត្រូវ​ត្រលប់​ទៅ​លេង​នៅ​ក្រុម Real Madrid ​វិញ​នៅ​រដូវ​កាល​ក្រោយ ​បន្ទាប់​ពី​ក្លឹប Juventus ​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ខ្លាំង​។

​ដោយសារ​តែ​វិបត្តិ Covid-19 ​នៅ​ប្រទេស​អ៊ីតាលី ​បាន​ធ្វើ​ឱ្យ​ក្លឹប​បាល់ទាត់​ជា​ច្រើន​រួម​ទាំង Juventus ​ផង ​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ហើយ ​ព្រោះ​មិន​មាន​ការ​ប្រកួត​នោះ​ទេ។ ​កត្តា​នេះ​ហើយ ​អាច​នឹង​ធ្វើ​ឱ្យ​ក្លឹប​សេះ​បង្កង់​នេះ​ត្រូវ​លក់​ចេញ​កីឡាករ​ខ្លះ​ហើយ ដើម្បី​ទទួល​បាន​ប្រាក់​ខ្លះ​មក​វិញ ​ស្រោចស្រង់​ក្លឹប។

​ប្រភព​នៅ​អ៊ីតាលី ​បាន​បង្ហើប​ថា Juventus ​អាច​នឹង​លក់ Ronaldo ​ឱ្យ​ទៅ Real Madrid ​វិញ​ហើយ ក្នុង​តម្លៃ​ខ្លួន​៥០​លាន​ផោន។ ​ស្រប​ពេល​ដែល​ក្រុម​របស់​លោក Zidane ​ផ្ទាល់​វិញ ​ក៏​ចង់​បាន​កីឡាករ​វ័យ​ជ្រេ ​តែ​លេង​នៅ​ល្អ​នេះ​ទៅ​វិញ​ផង​ដែរ។ ​តម្លៃ​ត្រឹម​៥០​លាន​ផោន​នេះ ​គឺ​ល្មម​សម្រាប់​ក្រុម Real Madrid ​ដើម្បី​នាំ​វីរបុរស​របស់​ខ្លួន​ត្រលប់​ទៅ​វិញ​ហើយ។

រំលឹក​ថា ​កីឡាករ​វ័យ​៣៥​ឆ្នាំ​នេះ​ខាង​លើ​ជា​ខ្សែ​ប្រយុទ្ធ​ដែល​មាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​គេ​នៅ​លីគ​កំពូល​អ៊ីតាលី។ ​កុងត្រា​របស់​គេ​មាន​ដល់​ឆ្នាំ​២០២២ ដោយ​ក្នុង​១រដូវ​កាល​នៅ​ក្រុម Juventus ​ទទួល​បាន​ប្រាក់​ឈ្នួល២៧,៥​លាន​ផោន៕​​

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម
អត្ថបទថ្មី