Klopp ដំបូង​ស្មាន​តែ Mane អ្នក​ចម្រៀង​រ៉េប

  • 2020-04-08 11:54:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ចាត់​ក្លឹប​ Liverpool លោក​ Jurgen Klopp បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ កាល​ពី​ជួប​ខ្សែ​ប្រយុទ្ធ​ Sadio Mane ដំបូង​នៅ​ឯ​ក្លឹប​ Borussia Dortmund លោក​មិន​បាន​ចាប់​អារម្មណ៍​ពី​សមត្ថភាព​​របស់​គេ​ទេ​។

លោក​ Klopp បាន​និយាយ​ថា​ ៖ " ខ្ញុំ​នៅ​ចាំ​បាន​កាល​ពី​ខ្ញុំ​ជួប​ជា​មួយ​ Sadio ដំបូង​។ ខ្ញុំ​ជួប​គេ​គឺ​នៅ​ Dortmund ដោយ​កាល​នោះ​គេ​បាន​អង្គុយ​នៅ​ទីនោះ​ កាល​នោះ​គេ​គ្រាន់​តែ​ជា​ក្មេង​ប្រុស​ម្នាក់​ដែល​សូម្បី​តែ​មួក​មួយ​ក៏​គេ​ពាក់​មិន​ទាន់​ត្រូវ​ផង​ ហើយ​មាន​សក់​ពណ៌​ទង់ដែង​ ដែល​គេ​នៅ​មាន​ដល់​ឥឡូវ​នេះ​ " ។

អ្នក​ចាត់​ការ​ក្លឹប​រូប​នេះ​បាន​បន្ត​ថា​ ៖ " កាល​ហ្នឹង​គេ​មើល​ទៅ​ដូច​ជា​អ្នក​ចម្រៀង​រ៉េប​ ដែល​ទើប​នឹង​ចាប់​ផ្ដើម​អញ្ចឹង​ ហើយ​ខ្ញុំ​ក៏​បាន​គិត​ថា​ ខ្ញុំ​មិន​មាន​ពេល​វេលា​សម្រាប់​មនុស្ស​ដូច​ជា​គេ​នោះ​ទេ​ " ។

ទោះ​ជា​យ៉ាង​ណា​ក្រោយ​មក​ លោក​ Klopp ក៏​បាន​ផ្លាស់​ប្ដូរ​គំនិត​របស់​ខ្លួន​លើ​ Mane ដោយ​មើល​គេ​ឃើញ​ជា​កីឡាករ​ដែល​មាន​សមត្ថភាព​ម្នាក់​លុះ​ក្នុង​រដូវ​កាល​ឆ្នាំ​ ២០១៦/១៧​ក៏​បាន​យក​ Mane មក​ក្លឹប​លោក​តែ​ម្ដង​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម