Mane និយាយ​ពី​មូលហេតុ​ ដែល​សង់​មន្ទីរ​ពេទ្យ​នៅ​ឯ​ភូមិ​កំណើត​ខ្លួន

  • 2020-04-10 14:05:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ដើម​កំណើត​សេណេហ្គាល់​ Sadio Mane បាន​និយាយ​បកស្រាយ​ពី​មូលហេតុ​ ដែល​រូប​គេ​បាន​ជួយ​បរិច្ចាគ​លុយ​ក្នុង​សាង​សង់​មន្ទីរពេទ្យ​នៅ​ឯ​ស្រុក​កំណើត​របស់​ខ្លួន​ថា​ ការ​ចង់​សាង​សង់​មន្ទីរ​ពេទ្យ​នេះ​គឺ​ដោយ​សារ​រូប​គេ​ផ្ទាល់​ចង់​ជួយ​ផ្ដល់​ក្ដី​សង្ឃឹម​ទៅ​មនុស្ស​គ្រប់​គ្នា​នៅ​ទី​នោះ​។

Mane បាន​និយាយ​ថា​ ៖ " នៅ​ពេល​នោះ​ប្អូន​ស្រី​របស់​ខ្ញុំ​បាន​កើត​នៅ​ផ្ទះ​ ដោយ​សារ​តែ​នៅ​ក្នុង​ភូមិ​របស់​ពួក​យើង​មិន​មាន​មន្ទីរ​ពេទ្យ​នោះ​ទេ​។ អញ្ចឹង​ហើយ​ពេល​នោះ​ជា​ពេល​មួយ​ ដែល​ធ្វើ​ឲ្យ​អ្នក​ភូមិ​ទាំង​អស់​កើត​ទុក្ខ​យ៉ាង​ខ្លាំង​ក្នុង​រឿង​នេះ​ " ។

ខ្សែ​ប្រយុទ្ធ​ដើម​កំណើត​សេណេហ្គាល់​រូប​នេះ​បាន​បន្ត​ថា​៖ " ដូច្នេះ​ហើយ​ទើប​កន្លង​ទៅ​នេះ​ ខ្ញុំ​បាន​ជួយ​សាងសង់​មន្ទីរ​មួយ​នៅ​ស្រុក​កំណើត​របស់​ខ្ញុំ​ ដើម្បី​ផ្ដល់​ក្ដី​សង្ឃឹម​ជូន​មនុស្ស​គ្រប់​គ្នា​នៅ​ទី​នោះ​ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Mane មិន​ត្រឹម​តែ​ជួយ​ក្នុង​ការ​សាង​សង់​មន្ទីរពេទ្យ​នៅ​ឯ​ភូមិ​កំណើត​របស់​ខ្លួន​នោះ​ទេ​ កីឡាករ​រូប​នេះ​ថែម​ទាំង​បាន​ជួយ​ឧបត្ថម្ភ​ក្នុង​ការ​សាងសង់​សាលារៀន​នៅ​ទីនោះ​កាល​ពី​ឆ្នាំ​មុន​ទៀត​ផង​៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ ហ៊ីម រស្មី