មក​ដឹង​ពី​ ពេលវេលា​ដែល​លីគ​អង់គ្លេស ចាប់​ផ្ដើម​សារ​ជា​ថ្មី

  • 2020-04-09 12:04:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីគ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ ជា​ពិសេស​លីគ​ទី២ លីគ​ទី៣ និង​លីគ​ទី៤ នឹង​ចាប់​ផ្ដើម​សារ​ជា​ថ្មី នៅ​ខែ​មិថុនា នេះ​បើ​តាម​សំបុត្រ​របស់​ប្រធាន​លីគ​បាល់ទាត់​អង់គ្លេស EFL ដែល​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន Daily Mail។

ក្នុង​សំបុត្រ​នោះ​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​នឹង​ត្រូវ​លេង​ ដោយ​កីឡាដ្ឋាន​បិទ​ទ្វា ហើយ​កីឡាករ​អាច​នឹង​មិនមាន​ពេល​ ដើម្បី​សម្រាក​ទេ ដោយ​ EFL គ្រោង​នឹង​ប្រើប្រាស់​តែ ៥៦ថ្ងៃ ក្នុង​ការ​បញ្ចប់​ការ​ប្រកួត​ ដែល​នៅ​សេសសល់។

លើស​ពី​នេះ​ទៀត EFL មិន​អនុញ្ញាត​ឲ្យ​ក្លឹប​ធ្វើ​ការ​ហ្វឹកហាត់​ឡើយ នៅ​មុន​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ២០២០។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ចេញ​បទបញ្ជា​នេះ​មិនមាន​ឥទ្ធិពល​លើ Premier League ទេ ដោយសារ​តែ​ស្ថាប័ន​ទាំង​ពីរ​នេះ​បាន​ចែក​ផ្លូវ​គ្នា​ កាល​ពី​ឆ្នាំ១៩៩២។ ដូច្នេះ​ហើយ​រាល់​ការ​សម្រេច​របស់ Premier League មិន​ត្រូវ​ការ​អនុម័ត​ពី EFL ឡើយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម