ការស្រាវជ្រាវមួយរកឃើញថា បរិភោគមីធ្វើអោយឡើងគីឡូ

  • 2020-04-16 02:51:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការបរិភោគមីជារៀងរាល់ថ្ងៃគឺធ្វើអោយមានផលប៉ះពាល់ដល់សុខភាព មិនត្រឹមតែប៉ុណ្ណោះ គឺធ្វើអោយអ្នកឡើងគីឡូផងដែរ។

រូបតំណាង

មីគឺជាអាហារដែលមានសារធាតុគីមីច្រើន ព្រោះត្រូវបានគេដាក់សារធាតុរក្សាទុកច្រើន និង មានគ្រឿងថែមច្រើនផងដែរ។ មីជាអាហារដែលសំបូរជាតិម្សៅច្រើន (Carbohydrate) ដែលធ្វើអោយឡើងគីឡូ ហើយមិនសូវសំបូរជាតិសសៃនោះទេ ជាហេតុដែលធ្វើអោយអ្នកញ៉ាំ ឆ្អែតតែមិនសូវមានជីវជាតិ។

ការសិក្សាមួយបង្ហាញថា ៦៨% នៃអ្នកដែលញ៉ាំមី ចាប់ពី ២ទៅ៣ដងក្នុង១សប្តាហ៌ គឺប្រឈមទៅនិងការកើតជំងឺច្រើនមុខដូចជា រោគបេះដូង រោគទឹកនោមផ្អែម រោគឡើងឈាម រោគឡើងខ្លាញ់ រោគឡើងស្ករ និង Stroke ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ​ គឺធ្វើអោយខូចក្រពះ និងពិបាកបត់ជើង ព្រោះមីជាសារជាតិយូររលាយ ធ្វើអោយក្រពះពិបាកក្នុងដំណើរការ នៃការកិនរំលាយ។

គួរបញ្ជាក់ដែរថា មីជាអាហារសម្រន់ដែលបងប្អូនអាចបរិភោគយូរម្តងៗបាន ព្រោះថាការបរិភោគជារៀងរាល់ថ្ងៃ អាចធ្វើអោយប៉ះពាល់ដល់អាយុជីវិត៕

ប្រភព៖ Health Line   ប្រែសម្រួល ៖ Art