តារាអូប៉េរ៉ាឥណ្ឌូនេស៊ីត្រូវជាប់ទោស២ឆ្នាំ ដោយសារមាត់អត់គម្របថាប្រពន្ធដើមក្លិនដូចត្រីប្រឡាក់

  • 2020-04-16 03:06:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេល​ថ្មីៗ​នេះ​ តារាសម្ដែង​ល្ខោន​អូប៉េរ៉ា​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​ដែល​មាន​ឈ្មោះ​ថា​ Galih Ginanjar ត្រូវ​បាន​គេកាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ២ឆ្នាំ ៤ខែ ដោយសារ​ដើរ​ហែកកេរ្តិ៍​ប្រពន្ធ​ដើម​ថា​ មាន​ក្លិន​ខ្លួន​ (កន្លែង​សំខាន់) ស្អុយ​ដូច ត្រី​ប្រឡាក់។

Fairuz A Rafiq និង​ Galih Ginanjar

រម្លឹក​កាល​ពី​ឆ្នាំ ២០១៩ Galih Ginanjar បាន​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី​ដែល​ចាក់​ផ្សាយ​លើ​ YouTube មួយ​ដែល​មាន​ Rey Utami ជា​ពិធីការិនី។ ចូលរួមកម្មវិធីពេល​នោះ​ហើយ​ដែល​តារា​ប្រុស​រូប​នេះ​ឆ្លើយ​គ្រប់សំណួរដែល​គេ​សួរ​ពីជីវិត​ផ្ទាល់ខ្លួន​របស់​លោក។ នៅពេល​គេ​សួរ​ពី​ជីវិត​រៀបការ​របស់​លោក​ ជាមួយ​នឹង​តាម​សម្ដែង​ឥណ្ឌួនេស៊ី Fairuz A Rafiq (លែង​គ្នា​កាល​ពី​ឆ្នាំ ២០១៥) តារាអូប៉េរ៉ា​រូបនេះ​ស្រាប់​តែ​និយាយ​ប្រាវៗទាំង​ឥតលាក់លៀម​ បកស្រាយ​គ្រប់​រឿង​រ៉ាវ​ទៅ​កាន់​សាធារណជន។ ក្នុង​ចំណោម​រឿង​ទាំង​នោះ​មាន​ចំណុច​មួយ​ដែល​នាំឲ្យ​គ្រប់​គ្នា​ហួសចិត្ត​កោត​ចិត្ត​លោក​ហ៊ាន​ទម្លាយ​ទៅ​រួច​ នោះ​គឺ​ពេល​លោក​បកអាក្រាត​ថា​ ក្លិនប្រពន្ធដើម (ត្រង់កន្លែង​សំខាន់)​ ដូច​ត្រីប្រឡាក់។

Galih Ginanjar និង​ពិធីការិនី Rey Utami

ភ្លាមៗ​ក្រោយ​ឮ​ Galih Ginanjar និយាយ​បែប​នេះ​ ប្រាកដជា​មាន​អ្នក​សើច​ ប៉ុន្តែ​មែនទែន​ទៅ​នេះ​មិន​មែន​ជា​រឿង​លេង​សើច​នោះទេ ព្រោះ​វា​ប៉ះពាល់​កិត្តិយស​ Fairuz A Rafiq ដែល​ជា​ប្រពន្ធ​ដើម​ ក៏ដូចជា​នារីទូទៅខ្លាំង​ណាស់។ ប្រការនេះ​ ក្រុមប៉ូលីស​ក៏​បាន​ប្រញ៉ាប់​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​ភ្លាម​តែម្ដង។

សម្រាប់ Fairuz A Rafiq វិញ​ក៏​បាន​ចេញ​មុខ​និយាយ​ដែរថា​ ខ្លួន​ពិត​ជា​ឈឺចាប់​ខ្លាំង​ណាស់​ក្រោយ​ឮសម្ដី​បែប​នេះ​ចេញ​មក។ នាង​ថា​ នេះជា​រឿង​ដ៏​អាម៉ាស់​ខ្លាំង​បំផុត។

ស្វាមី Utami, Utami និង​ Galih

ក្រោយ​គ្រប់យ៉ាង​ត្រូវ​បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ តុលាការ​ក៏​បាន​កាត់​ក្ដី​ Galih Ginanjar ឲ្យចាប់​ពន្ធនាគារ​រយៈពេល​ ២ឆ្នាំ ៤ខែ ឯ Utami ដែល​ជា​ពិធីករ​កម្មវិធីនោះ​ក៏ត្រូវ​ជាប់​១ឆ្នាំ ៤ខែដែរ ហើយ​ដោយ​ទាំង​ប្ដី​របស់​នាង​ត្រូវជាប់​ទោស​ ៨ខែ៕

ប្រភព៖ Odditycentral   ប្រែ​សម្រួល៖ យី សុធារី