ឡូយកប់! Toyota ចេញ Alphard និង Vellfire ម៉ូដែលពិសេសថ្មី ឡើងភ្នែកពណ៌មាស

  • 2020-04-21 02:26:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota បានបង្ហាញរថយន្ត Alphard និង Vellfire ម៉ូដែលពិសេសថ្មី សម្រាប់ទីផ្សារប្រទេសជប៉ុន ដោយហៅថា Alphard Type Gold និង Vellfire Golden Eyes។

រថយន្ត Alphard Type Gold
រថយន្ត Vellfire Golden Eyes

រថយន្តវ៉ែនប្រណីតប្រភេទ ៧កៅអីទាំង២ខាងលើ មានជម្រើសម៉ាស៊ីនចំនួន២ គឺ ម៉ាស៊ីនសាំង និងម៉ាស៊ីន Hybrid ព្រមទាំងមានជម្រើសប៉ុងមួយ និងប៉ុងពីរដូចគ្នាទៀតផង។

រថយន្ត Alphard Type Gold មានប៉ាណាមុខក្រូមេក្រម៉ៅ ហើយមានពណ៌ខ្មៅ Black Metallic ខណៈឡូហ្គូលើប៉ាណានោះជាពណ៌មាស។ ចំណែកឯ Vellfire Golden Eyes វិញមានបំពាក់ចង្កៀងមុខពណ៌មាសយ៉ាងទាក់ទាញ។

ដោយឡែកផ្នែកខាងក្នុងរបស់វាវិញ រថយន្តទាំង២នេះមានបំពាក់ពូកស្បែក, កាប៊ីនតុបតែងរំលេចដោយឈើ និង ដៃចង្កូតស្បែកផងដែរ។ វាក៏បំពាក់អេក្រង់កណ្តាលទំហំ ១០,៥អ៊ីង អាចភ្ជាប់មុខងារ Android Auto និង Apple CarPlay ហើយមានប្រព័ន្ធសំឡេង JBL Premium Sound System។ ក្រៅពីនោះវាមានបំពាក់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ផងដែរ។

រថយន្ត Alphard Type Gold និង Vellfire Golden Eyes មានតម្លៃចាប់ពីខ្ទង់ ៣៩ ៤០០ដុល្លារ សម្រាប់ប្រភេទម៉ាស៊ីនសាំង និងប៉ុងមួយ ខណៈប្រភេទម៉ាស៊ីន Hybrid ឡើងដល់ខ្ទង់ ៤៦ ៨០០ដុល្លារ លើទីផ្សារប្រទេសជប៉ុន៕

ប្រភព៖ paultan   ប្រែ​សម្រួល៖ សេង ឡុង