vivo ឡើងកូដ ក្លាយជាក្រុមហ៊ុនទូរសព្ទធំលេខ ២នៅឥណ្ឌា

  • 2020-04-27 07:07:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥណ្ឌា​គឺ​ជា​ទីផ្សារ​​ស្មាតហ្វូន​ធំ​មួយ​របស់​ពិភពលោក ដោយ​មាន​ Samsung ជា​ម៉ាក​ទូរសព្ទ​​​លក់​ដាច់​បាន​ច្រើន​ជាង​គេ​ជា​ច្រើន​ឆ្នាំ​ជាប់​គ្នា រហូត​ដល់​​ឆ្នាំ ២០១៧ ​ទើប​តំណែង​លេខ​ ១ ត្រូវ Xiaomi ​ដណ្ដើម​បាន។ បើ​ផ្អែក​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Canalys បាន​ឲ្យ​ដឹង​ថា​នៅ​ Samsung បាន​បាត់​បង់​តំណែង​កំពូល​ទី​ពីរ​នៅ​ត្រីមាស​​ដំបូង​នា​ឆ្នាំ ២០២០ ដោយ​ត្រូវ vivo ដណ្ដើម​តំណែងបាន។

ទិន្នន័យ​របស់ Canalys បាន​បង្ហាញ​ថា​ត្បិត​​មាន​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩​មែន ប៉ុន្តែ​ចំនួន​លក់​ស្មាតហ្វូន​នា​ត្រីមាស​ទី ១ ឆ្នាំ ២០២០ នៅ​ឥណ្ឌា ​មាន​កំណើន ១២% លក់​បាន​សរុប​ ៣៣,៥ លាន​គ្រឿង។ ចំនួន​លក់​របស់ vivo មាន​កំណើន ៤៨,៩% ដែល​លក់​បាន ៦,៧លានគ្រឿង ចំណែក Samsung ធ្លាក់​ចុះ ១៣,៧% លក់​បាន ៦,៣លានគ្រឿង។

Xiaomi ដែល​ជា​ម៉ាក​សញ្ញា​នាំ​មុខ​គេ កាន់​កាប់​ចំណែក​ទីផ្សារ​ ៣០,៦% លក់​ស្មាតហ្វូន​បាន ១០,៣លានគ្រឿង​ នៅ​ត្រីមាស​ទី​មួយ។ ចំណែក​លេខ​ ៤ និង​លេខ ៥ គឺ​កាន់​កាប់​ដោយ​ក្រុមហ៊ុន​ចិន​ពីរ​ទៀត​គឺ realme និង OPPO៕​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង