ពលរដ្ឋសម្រុកទៅធ្វើ និងពន្យារបណ្ណបើកបរ ព្រោះការរឹតបន្តឹងនិងដំឡើងទឹកប្រាក់ពិន័យទ្វេរដង

  • 2020-04-30 09:47:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា រយៈពេលថ្មីៗនេះ នៅផ្សារទំនើបអ៉ីអនទី១ និង២ មានប្រជាពលរដ្ឋបានមកទទួល និងប្រើប្រាស់សេវានៅមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត យ៉ាងច្រើនកុះករ។

ការសម្រុកទៅធ្វើបណ្ណបើកបរ និងឆៀកនេះ គឺបន្ទាប់ពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រកាសចាប់ផ្តើមរឹតបន្តឹងអនុក្រឹត្យថ្មីស្តីពីការផាកពិន័យលើបទលើ្មសចរាចរណ៍ ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០តទៅ ដោយដំឡើងទឹកប្រាក់ពិន័យគុណពី៣ ទៅ៥ដង ឯណោះ។ ​ ​​

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទ៖ Tep Sovannmoly