មកមើល SUV ថ្មី ២ ម៉ូដែល Audi ទើបចេញលក់នៅខ្មែរជាផ្លូវការ

  • 2020-05-04 02:13:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះក្រុមហ៊ុន Audi Cambodia ប្រចាំប្រទេសកម្ពុជា បានដាក់បង្ហាញរថយន្ត SUV ថ្មីចំនួន ២ ម៉ូដែល គឺ Q3 និង Q7 ស៊េរីឆ្នាំ២០២០។

Audi Q3 ស៊េរីឆ្នាំ២០២០

វាជាប្រភេទរថយន្ត SUV បែបគ្រួសារ ដែលមានភាពប្រសើរខ្លាំង និងថ្មីទាំងអស់ មើលទៅមិនត្រឹមតែមានទំនុកចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់តំលៃខ្ពស់ និងទំហំធំទូលាយជាងមុនទៀតផង។

Q3 ជំនាន់ទី២ ថ្មី មើលទៅមានលក្ខណៈទាក់ទាញជាងមុន ទាំងការរចនាកាងមុខ និងចំហៀងធំ អាចឲ្យខ្យល់ចេញចូលបានល្អ ហើយរនាំងបញ្ឈរ ៨ ជាមួយនឹងស៊ុមគួរឲ្យចាប់អារម្មណ៍របស់វា គឺឆ្លុះបញ្ចាំងពីចរិតលក្ខណៈ SUVពិតៗ គួបផ្សំនឹងចង្កៀងមុខបច្ចេកវិទ្យា LED បន្ថែមជាមួយប្រភេទចង្កៀង Matrix LEDទៀតផង។

រថយន្តសេរីថ្មី Audi Q3 មានលក្ខណៈពិសេសខ្លាំង ជាមួយការបំពាក់ប្រព័ន្ធបង្ហាញព័ត៌មាន MMI Touch ទំហំអេក្រង់ ១០,២៥អ៊ីញ, កុងទ័រ Digital Cockpit ទំហំធំ , ប្រព័ន្ធសំឡេងប្រភេទ Bang & Olufsen Premium និង 3D Sound ចំនួន ១៥ គ្រាប់ សរុប ៦៨០ វ៉ាត់ ហើយមានកាមេរ៉ាមើលជុំវិញរថយន្ត សម្រាប់ជំនួយក្នុងការចតឲ្យកាន់តែងាយស្រួល។

រថយន្ត SUV នេះបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ Turbocharge ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៥០សេះ ប្រើប្រព័ន្ធប៉ុងមួយវិលកង់មុខ ជាមួយប្រអប់លេខអូតូ S Tronic ៧វគ្គ មានទំហំយ៉ាន់ ១៨អ៊ីង និងមានជម្រើសបន្ថែមទំហំយ៉ាន់រហូតដល់ ២០អ៊ីង។ តួ/ជើងក្រោយរបស់វាមានតុល្យភាពល្អ ក្នុងការរក្សាលំនឹងពេលបើកបរ ប្រកបដោយផាសុកភាព, ប្រព័ន្ធគ្រប់គ្រងចុះចំណោតពីលើភ្នំគឺស្តង់ដារ, កំពស់ពីបាតរថយន្តទៅដីមានកម្ពស់ខ្ពស់ ហើយរថយន្តប្រើប៉ុងមុខមានភាពរហ័សនៅលើផ្លូវរាបស្មើ៕

Audi Q7 ស៊េរីឆ្នាំ២០២០

SUV បំពាក់កៅអី ៣ ជួរថ្មីនេះ ទទួលបានការរចនារូបរាងថ្មីយ៉ាងទាក់ទាញ ផ្តល់កន្លែងអង្គុយមានផាសុកភាព និងធំទូលាយសម្រាប់មនុស្សពេញវ័យ ៧នាក់ (កៅអីជួរទី៣ ចុចចុះ-ឡើងអូតូ) ព្រមទាំងបំពាក់បច្ចេកវិទ្យាទំនើបៗជាច្រើនទៀតផង។

Audi Q7 ម៉ូដែល 55 TFSI បំពាក់ម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង Turbocharge មានកម្លាំង ៣៤០សេះ ដំណើរការជាមួយប្រព័ន្ធ Hybrid MHEV ៤៨ វ៉ុល ប្រើប្រអប់លេខអូតូ S Tiptronic ៨ វគ្គ ហើយបំពាក់ប្រព័ន្ធប៉ុងពីរ quattro all-wheel drive និងមានប្រព័ន្ធជើងក្រោមដ៏ឆ្លាតវៃ ថែមទៀតផង។ ចំពោះកម្រិតស៊ីសាំងរបស់វាជាមធ្យមគឺត្រឹមតែ ៧លីត្រ/ក្រៅក្រុង និង ៩លីត្រ/ក្នុងក្រុង សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។

Q7 ថ្មីនេះបានបំពាក់ប្រព័ន្ធបង្ហាញព័ត៌មាន Infotainment ដែលមានអេក្រង់ទំហំធំដល់ ១២,៣អ៊ីញ រួមទាំងអេក្រង់ MMI Navigation Plus និងអេក្រង់ MMI Touch ហើយកុងទ័ររបស់វាជាប្រភេទ Cockpit Plusដែលផ្តល់ព័ត៌មានអំពីយានយន្តយ៉ាងសម្បូរបែប។

លោកអ្នកក៏អាចជ្រើសរើសប្រភេទបើកបរលើ Q7 បានរហូតដល់ទៅ ៧ របៀបខុសៗគ្នា ដោយក្នុងនោះរួមមានទាំងប្រភេទ Dynamic ផងដែរ ដើម្បីជួយឲ្យការបើកបររបស់អ្នកកាន់តែប្រសើរ និងប្រកបដោយទំនុកចិត្តខ្ពស់៕

Audi Cambodia

Automotive Asia (Cambodia) Limited

Cnr 15Z Monivong Blvd & St. 422

Sangkat Tonle Bassac, Khan Chamkamon

Phnom Penh, Cambodia

Tel.: +855 (0) 23 2222 04