ចូលរួម​លេង Challenge ថ្មី "ធ្វើត្រាប់​តាម​គំនូរ​របស់​សិល្បករខ្មែរ" ដើម្បី​បង្ហាញស្នាដៃសិល្បៈច្នៃប្រឌិតរបស់អ្នក!

  • 2020-05-04 08:27:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វិចិត្រសាលស្រាអាត (Sra'Art) បាន​លុបចោល​កម្មវិធីរបស់​ខ្លួនមួយចំនួន ដើម្បី​រួមចំណែក​ទប់ស្កាត់ការរីករាលដាល​នៃជំងឺ​នេះ។ យ៉ាងណាក្ដី Sra'Art នៅតែបន្ត​សកម្មភាពរបស់ខ្លួន​តាម​អនឡាញ ដោយ​បង្កើត​ជា Challenge ថ្មី​មួយ គឺ #sraartchallenge។ ប្រិយមិត្ត​អាច​ចូលរួម​ក្នុង Challenge នេះបាន ដោយគ្រាន់តែ​ធ្វើត្រាប់​តាម​សិល្បករ​ខ្មែរ ឬសិល្បករ​ដែលរស់នៅ​ក្នុង​ប្រទេស​កម្ពុជា​រូបណាដែលអ្នកចូលចិត្ត រួចបង្ហោះ​លើ​ Facebook របស់ខ្លួន ដោយដាក់ hashtag #ប្រកួតគំនូរ​ស្រាអាត

អានលម្អិតពីរបៀបនៃការចូលលេង ខាងក្រោមនេះ៖

ក្នុងរយៈពេលពីរបីសប្ដាហ៍​ខាងមុខ Sra'Art នឹងប្រកាស​អ្នកឈ្នះ ដែល​នឹង​ទទួល​បាន​ការ​ចូលរួម​កម្មវិធី Sip & Paint ដោយ​ឥតគិតថ្លៃ នៅ Sra'Art ផ្ទាល់តែម្ដង។

ចង់ដឹងច្បាស់ សូម​ចុចត្រង់នេះ ដើម្បី​ចូលទៅកាន់ទំព័រ​ហ្វេសប៊ុក​របស់ Sra'Art

សូមទស្សនារូបភា​ពមួយចំនួន​នៃអ្នកដែលចូលរួមក្នុង Challenge នេះ ដូចខាងក្រោម៖