ABA ផ្តល់កម្ចីការប្រាក់ទាបទ្រទ្រង់អាជីវកម្មខ្នាតតូច និងមធ្យម សម្រាប់ឆ្នាំ២០២០ នេះ

  • 2020-05-04 05:37:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ABA ជា​ធនាគារ​ពាណិជ្ជ​ធំ​បំផុត​ទី​បី​នៅ​កម្ពុជា និង​ជា​បុត្រ​សម្ពន្ធ​នៃ​ធនាគារ​ជាតិ​កាណាដា បាន​ចូល​រួម​ក្នុង​គម្រោង​សហហិរញ្ញប្បទាន​ទ្រ​ទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម ឆ្នាំ 2020 (SCFS) ដែល​ជា​គំនិត​ផ្តួច​ផ្តើម​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​គោល​បំណង​ផ្តល់​កម្ចី​ដែល​មាន​ការ​ប្រាក់​ទាប​ដើម្បី​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​ក្នុងប្រទេស។

នេះ​ជា​ដំណឹង​ដ៏​ល្អ​មួយ​ព្រោះ​ថា ABA ផ្តល់​កម្ចី​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម សម្រាប់​ចំណាយ​ដើម​ទុន​របស់​ពួក​គេ (រហូត​ដល់ 300,000 ដុល្លារ) និង​ដើម​ទុន​បង្វិល (រហូត​ដល់ 200,000 ដុល្លារ) ដោយ​មាន​អត្រា​ការ​ប្រាក់​ពិសេស​ត្រឹម​តែ 7% ក្នុង​មួយ​ឆ្នាំ និង​សម្រាប់​រយៈពេល​រហូត​ដល់ ៤៨ ខែ។

ដើម្បី​មាន​លក្ខណៈ​ពេញ​សិទ្ធិ​សម្រាប់​កម្ចី​ក្រោម​គម្រោង​សហហិរញ្ញប្ប​ទាន​ទ្រ​ទ្រង់​សហគ្រាស​ធុន​តូច និងមធ្យម (SCFS) នេះ សហគ្រាស​ធុន​តូច និង​មធ្យម ត្រូវ​តែ​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ ដែល​កំណត់​ដោយ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលក្ខខណ្ឌ​តម្រូវ​នៃ​លក្ខណៈ​ពេញ​សិទ្ធិ​របស់​កម្ចី​នៃ​គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​ធនាគារ ABA។ សម្រាប់​ព័ត៌មាន​សម្អិត​ និង​លក្ខខណ្ឌ​នានា សូម​ចូល​ទៅ​កាន់​ទំព័រ​ព័ត៌មាន​របស់ ABA តាមរយៈ​វេបសាយ www.ababank.com

អត្ថបទថ្មី