មានតែ realme កើនឡើងចំនួនលក់សាហាវលើសគេ នៅដើមឆ្នាំ ២០២០

  • 2020-05-07 12:24:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់ Counterpoint Research ​ស្តី​ពី​ទីផ្សារ​នាំចេញស្មាតហ្វូននៅត្រីមាសទី១ ឆ្នាំ២០២០ realmeបាន​រក្សា​សមិទ្ធផល​របស់​ខ្លួនពីមុនដោយឈរនៅចំណាត់ថ្នាក់កំពូលទី៧ នៅ​ក្នុង​ការ​នាំចេញ ស្មាតហ្វូននៅត្រីមាសទី១ ឆ្នាំ២០២០។

លើស​ពី​នេះ​ទៀត Counterpoint បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​ស្រាវជ្រាវ​ថា ៖“ទីផ្សារ​ស្មាតហ្វូន​ទូទាំង​ពិភពលោក​បាន​ធ្លាក់​ចុះ​យ៉ាង​លឿន​បំផុត​មិន​ធ្លាប់​មាន​គឺ​ធ្លាក់​ចុះ ១៣% ដោយ​ប្រៀបធៀប​នឹង​​ត្រីមាសទី១ ឆ្នាំ២០១៩​ ហើយ realme គឺ​ជា​ម៉ាក​យីហោ​មួយ​ក្នុង​ម៉ាក​យីហោ​សំខាន់ៗ​ផ្សេងទៀត​ដែល​សម្រេច​បាន​នូវ​កំណើន​​ប្រៀប​ធៀប​នឹង​ត្រី​មាស​ទី​មួយ​ឆ្នាំមុន។ ការ​នាំ​ចេញស្មាតហ្វូនលំដាប់ពិភពលោក​របស់ realmeកើន​ឡើង​រហូត​ដល់ ១៥៧% ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ ១ ​ក្នុង​ពិភពលោក​ជា​ម៉ាក​ស្មាតហ្វូន​ដែល​រីក​ចម្រើន​លូតលាស់​លឿន​បំផុត។"

ប្រភព ៖ Counterpoint Research

realmeត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខែ​ឧសភា​ឆ្នាំ ២០១៨ បាន​ទទួល​លទ្ធផល​លេច​ធ្លោ​ដោយ​ការ ឈានទៅដល់តារាងកំពូលលំដាប់ទី៧ ក្នុង​លំដាប់​កំពូល​ទាំង​ ៤៧​នៅ​ជុំវិញ​ពិភព​លោក​ក្នុង​រយៈពេល ​១៨ ខែ។ realmeកំពុង​បោះ​ជំហាន​ទៅ​មុខ​ជាមួយ​នឹង​ល្បឿន​រីក​លូតលាស់​លឿន​បំផុត​ដោយ​ប្រកាន់​​ខ្ជាប់​នូវ​ស្មារតី​សាជីវកម្ម​របស់​ខ្លួន "ហ៊ាន​ឆ្ពោះ​ទៅមុខ" ដែល​បាន​ប្រកាន់​ជំហរ​នេះ​តាំង​ពី​ដំបូង​មក ហើយ​ព្យាយាម​ផ្ដល់​នូវ​បទ​ពិសោធន៍​នៃ​ផលិត​ផល​ដ៏​ទូលំទូលាយដល់អ្នកប្រើប្រាស់វ័យក្មេងនៅជុំវិញពិភពលោកដើម្បីឲ្យក្លាយជាកម្លាំង​ជំរុញ​ថ្មីនៅលើផ្លូវអភិវឌ្ឍន៍នៃឧស្សាហកម្មស្មាតហ្វូនសកល។

realme បានឈានជើងចូល ២៧ប្រទេសនិងតំបន់ យ៉ាងឆាប់រហ័ស ​ដែល​អភិវឌ្ឍន៍​ជាមួយ​យុទ្ធសាស្ត្រ​សកលលោក។រហូតមកដល់បច្ចុប្បន្ននេះ​ realme កំពុងតែបំពេញយុទ្ធសាស្រ្តជាបណ្តើរៗនៃទីផ្សារសកលពីទីផ្សារថ្មីរហូតដល់ក្លាយជាទីផ្សារដែលមានបទពិសោធន៍។

នៅក្នុងទីផ្សារប្រទេសចិន realme បានឈានចូលយុគសម័យ5G ហើយផលិតផលជាច្រើនត្រូវបានគេទទួលស្គាល់យ៉ាងខ្លាំង។ នៅក្នុងប្រទេស​ឥណ្ឌា realme មានស្នាដៃល្អក្នុងការធ្វើឱ្យចំណែកទីផ្សារ​តាម​អ៊ីនធឺណិត​ធំជាងគេលំដាប់ទី២ និងចំណែក​ទីផ្សារ​ធំ​ជាង​គេ​ទី​បួន។ នៅក្នុងប្រទេស​ឥណ្ឌូនេស៊ី​ realme ក្លាយជាយីហោបច្ចេកវិទ្យាដែលពេញនិយមបំផុតក្នុងចំណោមយុវវ័យជាមួយនឹងការរីកចម្រើនយ៉ាងលឿននៃការឈានទៅរកម៉ាកស្មាតហ្វូនកំពូលៗចំណាត់ថ្នាក់ទី៤ ។ នៅប្រទេស​អេស្ប៉ាញ​ វាបានក្លាយជាម៉ាកស្មាតហ្វូនកំពូលទាំង៥ភ្លាមៗបន្ទាប់ពីបានចូលទីផ្សារបានរយៈពេល ​៦​ខែ​។ នៅក្នុងប្រទេសអេហ្ស៊ីប realme ក៏បានជាប់ចំណាត់ថ្នាក់យីហោស្មាតហ្វូនកំពូលទាំង៥ផងដែរ។

ក្នុងនាមជា “អ្នកពេញនិយមនៃពិភព5G” realmeបានមានគម្រោងសម្រាប់ផលិតផល5G យ៉ាងឆាប់រហ័ស។ realme X50 Pro 5G ដែលជាផលិតផលស្មាតហ្វូន5Gកំពូលដំបូងបង្អស់ ត្រូវបានដាក់លក់នៅខែកុម្ភៈ ឆ្នាំ២០២០ នៅទូទាំងពិភពលោក ហើយក៏អាចនឹងមកដល់ទីផ្សារប្រទេស​កម្ពុជា​ក្នុងពេលឆាប់ៗនេះដែរ។ នៅពេលអនាគត realmeនឹងណែនាំម៉ូដែល5Gបន្ថែមទៀតនៅទូទាំងពិភពលោកនិងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រតិបត្តិករ ក្រុមហ៊ុន​អ៊ីនធឺណេត​ អ្នកអភិវឌ្ឍន៍កម្មវិធី និងដៃគូដទៃទៀតដើម្បីជំរុញការអភិវឌ្ឍន៍ 5Gនៅលើសកលលោក និងស្វែងរកទិដ្ឋភាពអេកូឡូស៊ី 5G។

realme X50 Pro 5G

ខណៈពេលដែលស្ថិតនៅក្នុងតំបន់ AIoT ដែលមានស្មាតហ្វូនជាស្នូលសំខាន់ realme នឹងផ្តោតលើទិដ្ឋភាពជុំវិញបុគ្គល គ្រួសារ និងការធ្វើដំណើរ និងបង្កើតនូវបទពិសោធន៍ ៣ ក្នុង ចំនុចតែ១ នៃជីវិតឆ្ពោះទៅបច្ចេកវិទ្យានៅជុំវិញ“បុគ្គល គ្រួសារ និងការធ្វើដំណើរ”។ ដូចនៅក្នុងទីផ្សារប្រទេសកម្ពុជា realmeនឹងនាំផលិតផលAIoTដែលពេញនិយមទាំងនោះមកនាពេលឆាប់ៗនេះ។ មានពត៌មានថា realme 6i អាច​នឹង​ត្រូវ realme នាំមកកាន់ប្រទេសកម្ពុជាឆាប់ៗ​នេះ។ ប្រសិនបើបែបនេះមែន មានន័យថា realme ក៏ចាប់ផ្តើមបង្កើតជាផ្លូវការនៃការដាក់គោលដៅ AIoTនៅលើទីផ្សារប្រទេស​កម្ពុជាផងដែរ។

ទោះបីជាលើទីផ្សារស្មាតហ្វូននៅលើពិភពលោកក្នុងត្រីមាសទី១ឆ្នាំ ២០២០ នេះមានផលប៉ះពាល់អវិជ្ជមានក៏ដោយ ក៏realmeកំពុងតែរីកចម្រើនឥត​ឈប់​​ឈរ​សម្រេចបាននូវកំណើន និងបង្ហាញយ៉ាងច្បាស់ថាជាម៉ាកស្មាតហ្វូនដ៏ធំមួយនៅលើពិភពលោកដែលរក្សាបានចំណាត់ថ្នាក់កំពូលលេខរៀង ៧ ជាមួយនឹង​ល្បឿន​រីកលូតលាស់លឿនបំផុតនៅលើពិភពលោក និងភាពខ្លាំងខាងបច្ចេកវិទ្យានៃជំហរ “ហ៊ានឆ្ពោះទៅមុខ” ៕

អត្ថបទពេញនិយម