ប្រធាន​ក្លឹប​ប្រដាល់​ Mr Ly៖​ លី​ រិទ្ធី​ សមត្ថភាព​កើន​ឡើង​ដោយ​សារ​ប្រកាន់​ភ្ជាប់​ការ​ហ្វឹកហាត់​

  • 2020-05-12 08:33:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប​ប្រដាល់​ Mr Ly​ គុន​ខ្មែរ​ នៅ​ឯ​ខេត្ត​សៀមរាប​ថា​ ការ​កើន​ឡើង​សមត្ថភាព​របស់​ លី​ រិទ្ធី​ ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​នេះ​ដោយ​សារ​រូប​គេ​ប្រកាន់​ភ្ជាប់​នូវ​ការ​ហ្វឹកហាត់​បាន​ទៀងទាត់​ និង​ខំ​ប្រឹងប្រែង។​

រូបភាពលើផេក MrLy Gym

លោក​ លី​ ម៉ាវី​ ប្រធាន​ក្លឹប​ប្រដាល់​ Mr Ly​ គុន​ខ្មែរ​ បាន​ឲ្យ​ដឹង​ថា​ រូប​លោក​ពិត​ជា​ត្រេកអរ​នៅ​ពេល​ដែល​ឃើញ​កីឡាករ​ លី​ រិទ្ធី​ កើន​ឡើង​នូវ​សមត្ថភាព​ប្រកួត​ ជា​ពិសេស​ជ័យជម្នះ​ផ្ទួនៗ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ។​ រឹតតែ​រីករាយ​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ឃើញ​កីឡាករ​ដែល​ខ្លួន​បាន​បណ្ដុះបណ្ដាល​នេះ​ទទួល​បាន​កម្រៃ​ច្រើន​សម្រាប់​គ្រួសារ​ ហើយ​រូប​គេ​មាន​ទឹក​បន្ថែម​ទៀត​ក្នុង​ការ​ខំប្រឹង​ហ្វឹកហាត់។​

រូបភាពលើផេក MrLy Gym

ប្រធាន​ក្លឹប​ប្រដាល់​នៅ​ឯ​សៀមរាប​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ សម្រាប់​ជោគជ័យ​ទាំង​នេះ​គឺ​បាន​មក​ពី​ខំប្រឹង​ទាំង​អស់​គ្នា​ ពោល​លោក​ព្យាយាម​ពន្យល់​ប្រាប់​ពី​ការ​គោលដៅ​ ទទួល​ស្គាល់​បរាជ័យ​ និង​បន្ត​ការ​ហ្វឹកហាត់​ឲ្យ​ជាប់​លាប់​រហូត។​ មួយ​វិញ​ទៀត​ ថៃ​ រិទ្ធី​ ដែល​ជា​គ្រូ​ជួយ​ទៅ​តាម​បច្ចេកទេស​ជា​គ្រូ​ រី​ឯ​សិស្ស​ខ្លួន​ឯង​ក៏​ខំ​ប្រឹងប្រែង​ទៀត​នោះ​ ទើប​អាច​និយាយ​បាន​ថា​ទទួល​លទ្ធផល​ល្អ​ជា​បន្តបន្ទាប់​នេះ។​

រូបភាពលើផេក MrLy Gym

រំលឹក​ដែរ​ថា​ ក្លឹបប្រដាល់​ Mr Ly​ គុន​ខ្មែរ​ នេះ​មាន​ទីតាំង​នៅ​ឯ​ខេត្ត​សៀមរាប​ បច្ចុប្បន្ន​នេះ​មាន​កីឡាករ​ ថៃ​ រិទ្ធី​ ជា​គ្រូ​បង្វឹក​នៅ​ទីនោះ។​ ចំណែក​កីឡាករ​ទម្ងន់​ធ្ងន់​ លី​ រិទ្ធី​ ជា​សិស្ស​គុន​ក្នុង​ក្លឹប​នៅ​សៀមរាប​មួយ​នេះ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី