Klopp ជ្រើសរើសមួយណា រវាង Messi និង Ronaldo?
- 2020-05-13 11:27:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Klopp ជ្រើសរើសមួយណា រវាង Messi និង Ronaldo?
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Liverpool លោក Jurgen Klopp បាននិយាយកាលពីពេលថ្មីៗនេះថា ខ្សែប្រយុទ្ធ Lionel Messi ជាកីឡាករដែលលេងបានល្អជាងខ្សែប្រយុទ្ធ Cristiano Ronaldo។
ការលើកឡើងបែបនេះដោយសារតែលោក Klopp មើលឃើញថា ទោះបីជា Messi មានកម្ពស់មិនសូវបានពីកំណើតក្ដី ប៉ុន្តែលក្ខណៈលេងបាល់របស់គេសាមញ្ញតែមានភាពលេចធ្លោ។
ទោះជាជ្រើសរើសយក Messi ក្ដីតែអ្នកចាត់ការរូបនេះ ក៏បានលើកសរសើរពី Ronaldo ផងដែរដោយបានលើកសរសើរពីរបៀបលេងថាមានលក្ខណៈល្អខ្លាំង និងមានបច្ចេកទេសខ្ពស់។
យ៉ាងណាក្ដីលោក Kloppក៏បានលើកឡើងថា រវាងកីឡាករទាំងពីនេះវាពិបាកនឹងជ្រើសឲ្យច្បាស់លាស់ណាស់ ដោយសារតែខែប្រយុទ្ធទាំងពីរឈរជើងជាអ្នកខ្លាំងយូរមកហើយ៕