រោងឈើប្រក់ក្បឿងមួយខ្នងនៅក្បែរត្រពាំងសេះ ត្រូវបានរុះរើ

  • 2020-05-20 07:56:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរជាតិអប្សរាកំពុងរៀបចំកែលម្អផ្លូវថ្នល់ ផ្លូវដើរ សួនច្បារ កន្លែងបដិសណ្ឋារកិច្ច និងផ្តល់សេវាកម្មកម្រិតអន្តរជាតិនៅបរិវេណមុខប្រាសាទអង្គរវត្តជាបណ្តើរៗ។

នៅព្រឹកថ្ងៃ ទី២០ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរាបានសម្រេចរុះរើរោងឈើប្រក់ក្បឿងមួយខ្នង នៅក្បែរត្រពាំងសេះ ដែលរងការខូចខាត ដើម្បីប្រែក្លាយទីតាំងធ្វើជាវាលស្មៅ និងសួនឈើប្រណីត សម្រាប់ជាប្រយោជន៏សាធារណជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការដើរកម្សាន្ត ព្រមទាំងលើកគុណតម្លៃរមណីយដ្ឋានអង្គរ។

សូមបញ្ជាក់ថា គម្រោងរួមនៅមុខអង្គរវត្តនឹងបញ្ចប់ទាំងស្រុងមុនដំណាច់ឆ្នាំ២០២០នេះ៕

ប្រភព៖​ អជ្ញាធរជាតិអប្សរា

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម