សហរដ្ឋអាមេរិកនឹងហិរញ្ញប្បទានឥតសំណងដល់កម្ពុជាជាង ៧លានដុល្លារ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញក្រោយរងផលប៉ះពាល់ដោយជំងឺកូវីដ

  • 2020-05-21 07:32:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 46

ចន្លោះមិនឃើញ

រដ្ឋាភិបាលអាមេរិកនឹងផ្ដល់ហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួន ៧,៥លានដុល្លារអាមេរិក ដែលក្នុងនោះថវិកាចំនួន ៥លានដុល្លារអាមេរិក សម្រាប់ការស្ដារសម្បទានសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ និងថវិកាចំនួន ២,៥ លានដុល្លារអាមេរិកទៀត ជាហិរញ្ញប្បទានបន្ថែមសម្រាប់ការឆ្លើយតបនឹងការពារសុខមាលភាពប្រឆាំងនឹងជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចេញផ្សាយនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០។

ពិធីប្រកាសអំពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រាប់ការស្ដារសម្បទាសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ប្រព្រឹត្តិទៅនៅទីស្ដីការក្រសួងសេដ្ឋកិច្ច ដែលមានការចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម Patrick Murphy ឯអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងសេចក្ដីប្រកាសបានបញ្ជាក់បន្ថែមថា ចំពោះការប្រើប្រាស់ហិរញ្ញប្បទានឥតសំណងខាងលើនេះ ក្នុងរយៈពេលខ្លីនឹងត្រូវប្រើប្រាស់ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា ដែលរងប៉ះពាល់ខ្លាំងពីជំងឺរាតត្បានេះ ហើយដោយឡែកក្នុងរយៈពេលមធ្យមនឹងជួយរៀបចំកម្មវិធីបណ្ដុះបណ្ដាលជំនាញឡើងវិញដល់ប្រជាពលរដ្ឋរងគ្រោះក្នុងវិស័យឯកជន។

សូមអានសេចក្ដីប្រកាសព័ត៌មានទាំងស្រុងខាងក្រោមនេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា