នាយកដ្ឋានព័ត៌មានវិទ្យា បកស្រាយពីហ្គេមថ្មី កំពុងអុកឡុកអ្នកលេង Facebook និងវីធី Report

  • 2020-05-22 01:01:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ បាន​បង្ហោះសារ​ភ្លាមៗក្រោយ​មាន​ការ​ផ្ទុះ​ឡើង​នូវ​ហ្គេម​មួយ​ប្រភេទដែលជា Instant Game ឈ្មោះ Jumpy Jumpy និងហ្គេមផ្សេងៗមួយចំនួនទៀត បានកំពុងអុកឡុកអ្នកប្រើប្រាស់បណ្តាញសង្គម Facebook មួយចំនួនធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអាចទាយរករូប Profile របស់គណនី Facebook មកបង្ហាញលើអត្ថបទហ្គេម និងមានកាចែក​រំលែកបន្ត ដោយអ្នកលេងហ្គេមនេះបានប្រើពាក្យអសីលធម៌លើចំណងជើងអត្ថបទ ដែល​ធ្វើ​ឱ្យអ្នក​ប្រើ​ប្រាស់​មានការយល់ច្រលំថាបុគ្គលនោះយករូបខ្លួនទៅផុស និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នក​ប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។

គួរបញ្ជាក់ផងដែរថា ហ្គេមនេះបង្កើតឡើងក្នុងគោលបំណងសម្រាប់បងប្អូនដែលមានគណនី Facebook លេងកំសាន្ត ហើយអ្នកបង្កើតហ្គេមប្រភេទ Instant Game ដើម្បីរកប្រាក់ចំណូលតាមរយ:ការទិញ Items ឬបានមកពីការផ្សាយពាណិជ្ជកម្មផ្សេងៗ។ ដេីម្បីរក្សាបាននូវសេចក្ដីថ្លៃថ្នូរ សីលធម៌សង្គម អ្នកលេងហ្គេមទាំងអស់ គួរបញ្ឈប់នូវសកម្មភាពខាងលើ ជាបន្ទាន់ ។

ប្រសិនបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជួបនូវបញ្ហាដូចរៀបរាប់ខាងលើ អាចធ្វើការ Report អត្ថបទហ្គេមនេះបាន ដោយអនុវត្តវិធីសាស្ត្រ ដូចខាងក្រោម៖

  • នៅផ្នែកខាងស្តាំលើអត្ថបទ ចុចលើសញ្ញា "…"
  • ជ្រើសរើសយក "Find Support or Report Post"
  • ជ្រើសរើសយក "Spam" -> "Next" -> "Done" បើអ្នកបានលេងហ្គេមនេះ អាចចូលទៅលុបវាបាន តាមរយ:៖
  • ក្នុងគណនី Facebook ជ្រើសរើសយក Settings -> Instant Games
  • ធ្វើការ Remove ប្រភេទហ្គេមដូចរៀបរាប់ខាងលើ (ឧទាហរណ៍៖ Jumpy Jumpy ជាដើម)។

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ