Ford Ranger ជំនាន់ថ្មី នឹងមានប្រភេទសាកភ្លើង ជិះ១០០គ.ម៉ ស៊ីត្រឹម៣លីត្រ

  • 2020-05-22 04:33:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត Ford នឹងបញ្ចេញរថយន្តភីកអាប់ F-150 ប្រើអគ្គិសនីសុទ្ធ នៅឆ្នាំ២០២១ និងប្រើម៉ាស៊ីន Plug-in Hybrid នៅឆ្នាំនេះ ខណៈ Ford កំពុងតែវិនិយោគលុយ ១១,៥ពាន់លានដុល្លារលើបច្ចេកវិទ្យាអេឡិចត្រូនិច។

ជាមួយគ្នានេះ បើយោងតាមគេហទំព័រ Car Expect របស់ប្រទេសអូស្ត្រាលី បានបញ្ជាក់ថា រថយន្ត Ford Ranger ស៊េរីឆ្នាំ២០២២ ដែលជាជំនាន់ថ្មី នឹងមានប្រភេទប្រើម៉ាស៊ីន Plug-in Hybrid ដែរ។

នៅសហរដ្ឋអាមេរិក Ford Ranger ប្រើម៉ាស៊ីនសាំងចំណុះ ២,៣លីត្រ turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៧០សេះ។ ដោយឡែក Ford Ranger ស៊េរីឆ្នាំ២០២២ នឹងមានជម្រើសម៉ាស៊ីនចំណុះ ២,៣លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ជាមួយនឹងប្រព័ន្ធ Plug-in Hybrid ដែលមានកម្លាំងសរុប ៣៦០សេះ ហើយមានកម្រិតស៊ីប្រេងត្រឹម ៣លីត្រ/១០០គីឡូម៉េត្រ។

ក្រៅពីជម្រើសម៉ាស៊ីនថ្មី វាក៏នឹងបំពាក់អេក្រង់នៅផ្នែកកណ្តាលបញ្ឈរទំហំ ១២,៨អ៊ីញ ដំណើរការដោយប្រព័ន្ធ SYNC4 អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ព្រមទាំងកុងទ័រឌីជីថលទំហំ ១០,២៥អ៊ីញផងដែរ៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សេង ឡុង