មិនមែនការស្រមើស្រមៃទេ! នេះរូបភាព Render ច្បាស់ៗនៃ Galaxy Note20

  • 2020-05-22 06:28:46
  • ចំនួនមតិ 1 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

Pigtou បាន​សហការ​ជា​មួយ​ប្រភព​ផ្ទៃ​ក្នុង​មួយ​បង្កើត​ចេញ​ជា Render នៃ Galaxy Note20 ដែល​អះអាង​ថា​បង្កើត​ឡើង​ផ្អែក​តាម​គំនូរព្រាង​ CAD នៃ​ត្រកូល Note ជំនាន់​ថ្មី។

Render បាន​បង្ហាញ​ថា​ Note20 គឺ​មាន​រូបរាង​ដូច​ជា​ Galaxy S20 Ultra ខ្លាំង ជា​ពិសេស​នៅ​ត្រង់​រចនាបថ​កាមេរ៉ា​ខាង​ក្រោយ។ យ៉ាងណាក្ដី​រូបរាង​របស់ Note20 មាន​ជា​លក្ខណៈ​ជ្រុង​ៗ​​ខុស​ពី S20 Ultra ដែល​វា​ជា​អត្តសញ្ញាណ​មួយ​របស់​ត្រកូល Note។

វិមាត្រ​របស់ Note20 គឺ ១៦១,៨x៧៥,៣x៨,៥ ម.ម ដែល​មាន​ទំហំ​ប្រហាក់​ប្រហែល​នឹង Galaxy Note10+ ដោយ​អេក្រង់​របស់​វា​មាន​ទំហំ ៦,៧អ៊ីញ និង​​ជា​អេក្រង់​រាប​ស្មើ​មិន​មាន​រាង​កោង​ឡើយ។ អេក្រង់​រាប​ស្មើ​នេះ​អាច​ឲ្យ​ការ​ប្រើ​​​ប៊ិច S-Pen កាន់​តែ​ងាយ​ស្រួល។

​​​​ទីតាំង​របស់ S-Pen បាន​ប្ដូរ​ពី​ស្ដាំ​មក​ឆ្វេង​វិញ ដែល​ Samsung ទំនង​ជា​ធ្វើ​បែប​នេះ​​ដើម្បី​អាច​​ដាក់​​ប៊ូតុង​នៅ​ផ្នែក​ខាង​ស្ដាំ​ទាំង​អស់។ ជាក់ស្ដែង​​ប៊ូតុង​ Power និង​ប៊ូតុង​បន្ថែម​បន្ថយ​សំឡេង​សុទ្ធ​តែ​នៅ​ផ្នែក​ខាង​ស្ដាំ។

បញ្ជាក់​ថា​នេះ​គឺ​ជា​រូបភាព​ Render សម្រាប់ Galaxy Note20 ដែល​វា​នឹង​ត្រូវ​ប្រកាស​ចេញ​ជា​មួយ Galaxy Note20+ មួយ​ទៀត។ ចំពោះ​រូបភាព Render របស់ Note20+ អាច​នឹង​ចេញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ មុន​ការ​ប្រកាស​ចេញ​ដែល​ធ្វើ​ឡើង​អំឡុង​ខែ​សីហា៕​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម